GuidePedia

0
ក្រុម​បាល់ទាត់​យុវជន​មក​ពី​ប្រទេស​ថៃ U-18 Chonburi ​​​​ ​បាន​ឈ្នះ​ពានរង្វាន់​យុវជន​អន្តរជាតិ RSN Youth Cup កាល​ពី​ម្សិលមិញ​នៅ​កីឡដ្ឋាន RSN Stadium របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន។


ការ​ប្រកួត​នេះ​​​គឺ​​ប្រកួត​​លក្ខណៈ​វិល​ជុំ​ដើម្បី​​សន្សំ​ពិន្ទុ​ស្វែង​រក​ជើង​ឯក​ ​ដោយ​ក្រុម​បាល់ទាត់ U-18 Chonburi ប្រកួត​បី​ប្រកួត ​ឈ្នះ​២ ​ស្មើ ១ មាន ៧ ពិន្ទុ​​។ បី​ប្រកួត​របស់​ក្រុម​នេះ គឺ​ឈ្នះ U-18 Muangthong Utd ៥-១, ស្មើ U-18 ភ្នំពេញ​ក្រោន ​០-០​ និង​​​ឈ្នះ​ Frenz Unted ៤-១ ។

ចំណែក​​ចំណាត់​ថ្នាក់​​​លេខ ២ បាន​មក​​លើ​ក្រុម U-18 Frenz United ​មាន​​៤ ពិន្ទុ​ ក្រោយ​ឈ្នះ ​១ ​ចាញ់ ១ និង​ស្មើ​ ១ គឺ​ស្មើ U-18 ភ្នំពេញ​ក្រោន ០-០, ​ឈ្នះ ​U -18 Muangthong Utd ៣-១ និងចាញ់​ក្រុម U-18 Chonburi ១-៤។ សម្រាប់​​លេខ៣ បាន​ទៅ​លើ​ម្ចាស់​ផ្ទះ​ U-18 ភ្នំពេញ​ក្រោន ដោយ​ប្រកួត ​បីប្រកួត​ ស្មើ​ទាំង បី​ប្រកួតគឺ​​ស្មើ​ Frenz Unted ០-០, ស្មើ​ Chonburi ០-០​ និង​ស្មើ​ Muangthong Utd ១-១ ។ ចំពោះ​លេខ ៤​បាន​មក​ក្រុម U-18 Muangthong Utd ដោយ​ប្រកួត​បី​​ប្រកួត​មាន ១ ពិន្ទុ​ ក្នុង​នោះ​ស្មើ​១ ចាញ់ ២ ។

​ពានរង្វាន់​នេះ​ជា​ការ​​បង្កើត​​ឡើង​របស់​ក្រុម​បាល់ទាត់ ភ្នំពេញ​ក្រោន ​ក្នុង​គោល​បំណង​ប្រមូល​ថវិកា​​ពី​ការ​លក់​សំបុត្រ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​ដូច​ជា​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់​ថ្នាក់​តំបន់​នា​ពេល​ខាង​មុខ៕

ប្រធាន​ក្លិប​ភ្នំពេញ​ក្រោន លោក រិទ្ធី សំណាង ប្រគល់​ពាន​​កីឡាករ​ល្អ​បំផុត​ប្រចាំ​ពាន​ជូន​កីឡាករ​ក្រុម Chonburi (រូបថត Chonburi)

តារា​ល្បីៗ​កម្ពុជា ចូល​រួម​អបអរជាមួយ​កីឡាករ (រូបភាព Phnom Penh Crown)

Post a Comment

 
Top