មុនបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាផ្លូវការភាគីកម្ពុជា បានបង្ហូតទង់ជាតិនៅព្រឹកថ្ងៃទី ២ ខែ មិថុនា នេះ នៅកីឡដ្ឋានជាតិ Singapore Sport Hub ដែលជាទីបើកនិងបិទពិធី ដើម្បីបញ្ជាក់ថាខ្លួនបានចូលរួមក្នុងការប្រកួត។ មិនមែនមានតែកម្ពុជា នោះទេប្រទេសពាក់ព័ន្ធទាំង ១១ នឹងចូលរួមបង្ហូតទង់ជាតិរបស់ខ្លួនម្ដងម្នាក់ៗ។
លោក ញ៉ាន សុខវិសាល នាយរងបេសកម្មរបស់កម្ពុជាបានប្រាប់ថា ការបង្ហូតទង់ជាតិនេះច្រើនធ្វើខុសៗគ្នាតាមប្រទេសជាម្ចាស់ផ្ទះនីមួយៗ ប្រទេសខ្លះធ្វើឡើងនៅភូមិកីឡា (កន្លែងសម្រាប់ឱ្យអត្តពលិកស្នាក់នៅ) ហើយប្រទេសខ្លះបង្ហូតទង់ជាតិនៅកីឡដ្ឋានផ្ទាល់តែម្ដង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំមន្រ្តី និង កីឡាករកីឡាការិនី របស់ខ្លួនចូលរួមបង្ហូតទង់ជាតិនេះ ដោយមានទទួលរាក់ទាក់ពីម្ចាស់ផ្ទះសិង្ហបុរី ផងដែរ៕

Post a Comment