កីឡាករ Diego Costa ត្រូវគេដឹងថាបានសុំក្រុម Chelsea ឱ្យលក់រូបគេទៅក្រុម Atletico Madrid វិញ បន្ទាប់ពីខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះនិយាយថានឹកផ្ទះ និងមិនចង់រស់នៅទីក្រុងឡុងដុងនោះទេ។
Costa ជាកីឡាករដែលក្រុម Chelsea ទើបតែទិញពី Atletico Madrid កាលពីរដូវកាលមុនក្នុងតម្លៃខ្លួន៣៨លានផោន។ ហើយរយៈពេលមួយរដូវកាលមកនេះ ខ្សែប្រយុទ្ធកើតនៅប្រេស៊ីលតែលេងឱ្យជម្រើសជាតិអេស្ប៉ាញរូបនេះរកគ្រាប់បាល់បាន២០គ្រាប់ក្នុង២៦ប្រកួត និងជួយឱ្យតោខៀវលើកពាន២ផងដែរ។
ត្បិតតែចាប់ផ្ដើមរដូវកាលដោយជោគជ័យក៏ពិតមែន ប៉ុន្តែយោងតាមកាសែត Marca របស់អេស្ប៉ាញបានអះអាងថា ខ្សែប្រយុទ្ធខាងលើនេះកំពុងតែមានបញ្ហាពិបាករស់នៅក្នុងទីក្រុងឡុងដុងខ្លាំងណាស់ ដោយសាររឿងអាកាសធាតុភ្លៀងធ្លាក់ច្រើន ភាសាអង់គ្លេសនិងចំណីអាហារ។ ហេតុនេះហើយ រូបគេផ្ទាល់ក៏ធ្លាប់បានសុំលោក Mourinho ឱ្យលក់ទៅក្រុមចាស់ At Madrid វិញនៅរដូវដោះដូរកីឡាករនេះ។
ទន្ទឹមនិងរឿងខាងលើនេះ ក៏មានលេចឮមកថាក្រុមលោក Mourinho កំពុងតែរៀបចំឯកសារដើម្បីនាំយកខ្សែប្រយុទ្ធ Radamel Falcao របស់ Monaco មក Stamford Bridge នៅពេលខាងមុខនេះក្នុងតម្លៃ២៥លានផោនដើម្បីជាកម្លាំងបន្ថែមការពារតំណែងជើងឯករដូវកាលក្រោយផងដែរ តែមិនទាន់ប្រាកដថាពិតប្រាកដឬយ៉ាងណានោះទេ៕

Post a Comment