GuidePedia

0
ប្រទេស​ថៃ​បាន​បញ្ចប់​ការប្រកួត SEA Games ដោយ​ដណ្តើម​បាន​តំណែង​ប្រទេស​ជើងឯក ជាមួយនឹង​មេដាយមាស​៩៥​គ្រឿង ដែល​ក្នុងនោះ​រួមបញ្ចូល​ទាំង​មេដាយមាស​២​គ្រឿង​នៃការប្រកួត​វាយ​សី​ផ្នែក​នារី​ម្ខាង​ម្នាក់ និង​កីឡាបាល់ទះ​ផ្នែក​បុរស​ផងដែរ​។​


​នៅ​ការប្រកួត​វាយ​សី កីឡាការិនី Busanan Ongbumrungpan បាន​យកឈ្នះ​កីឡាការិនី​ឥណ្ឌូនេស៊ី​ទាំងពីរ​សិត ខណៈដែល​កីឡាបាល់ទះ ក្រុម​ថៃ បាន​យកឈ្នះ​វៀតណាម​ទាំង​៣​សិត ក៏ដូចជា​ដណ្តើមបាន​មេដាយមាស​ទី​៩៥​របស់ខ្លួន​។​ ​ប្រទេស​ថៃ​បានឈ្នះ​មេដាយប្រាក់​៨៣​គ្រឿង និង​មេដាយសំរិទ្ធិ​៦៨​គ្រឿង ខណៈដែល ក្រុម​ម្ចាស់ផ្ទះ​សឹង្ហ​បុរី ឈរ​នៅ​ចំ​ណាត​ថ្នាក់​លេខ​២​ក្រុម​ម្ចាស់ផ្ទះ​សឹង្ហ​បុរី បាន​ខកខាន​ការ​ឈរ​នៅលើ​កំ​ពូ​ង​តារាង​មេដាយមាស នៅ​ការប្រកួត SEA Games លើក​ទី​២៨​នេះ ប៉ុន្តែ​ពួកគេ​បាន​បំបែក​ឯតទគ្គ​កម្ម​មេដាយមាស​៨៤​គ្រឿង ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ន​។ នេះ​បើ​យោងតាម​ការអះអាង​ឲ្យ​ដឹង​ពី​ក្រុមប្រឹក្សា​អូ​ឡា​ម​ពិ​ក​ជាតិ​សឹង្ហ​បុរី ឬ​ហៅ​កាត់​ថា SNOC កាលពី​ថ្ងៃ​អង្គារ​។​

​នៅក្នុង​សន្និសីទកាសែត​អំឡុង​ពិធី​បញ្ចប់​ការប្រកួត Sea Games ក្រុម SNOC បាន​និយាយថា សឹង្ហ​បុរី បានឈ្នះ​មេដាយមាស​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ចំនួន​៨៤​គ្រឿង មេដាយប្រាក់​៧៣​គ្រឿង និង​មេដាយសំរិទ្ធិ​១០២​គ្រឿង​។​ លទ្ធផល​នេះដែរ មានន័យថា សឹង្ហ​បុរី ជាប់​ចំណាត់ថ្នាក់​លេខ​២​នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ថៃ ហើយក៏​ជា​ចំណាត់ថ្នាក់​ខ្ពស់បំផុតរ​បស់​ពួកគេ​ផងដែរ ចាប់តាំងពី​ការប្រកួត SEA Peninsular Games ឆ្នាំ​១៩៧៥ នៅក្នុង​ប្រទេស​ថៃ ជា​កន្លែង​ដែល​ពួកគេ​ជាប់​នៅ​ចំណាក់​ថ្នាក់​លេខ​២​ផងដែរ​។ មេដាយ​ចំនួន​២៥៨​គ្រឿង​នេះដែរ បាន​លើស​ចំនួន​មេដាយ​ឯតទគ្គ​កម្ម​១៦៤​របស់​សឹង្ហ​បុរី (​មេដាយមាស​៥០​គ្រឿង មេដាយប្រាក់​៤០​គ្រឿង និង​មេដាយសំរិទ្ធិ​៧៤​គ្រឿង​) ជា​ពេលដែល​ពួកគេ​ធ្វើ​ម្ចាស់ការ​ប្រកួត​នៅ​កាលពី​ឆ្នាំ​១៩៩៣​។​

​ក្រុម​ហែល​ទឹក​សឹង្ហ​បុរី​ធ្វើបាន​អស្ចារ្យ​បំផុត​ជាមួយនឹង​មេដាយ​រហូតដល់​ទៅ​៤២​គ្រឿង ក្នុងនោះ​មេដាយមាស ២៣​គ្រឿង មេដាយប្រាក់​១២​គ្រឿង និង​មេដាយ សំរិទ្ធិ​៧​គ្រឿង ក្នុងនោះ​កីឡាករ Joseph Schooling និង​កីឡាករ Quah Zheng Wen ឈ្នះ​មេដាយ​រាល់​គ្រប់​វិញ្ញាសា​ហែល​ទឹក​ទាំងអស់​។ សម្រាប់​កីឡាករ Schooling ម្នាក់ឯង ឈ្នះ​មេដាយមាស​ចំនួន​៩​គ្រឿង ដែលជា​មេដាយ​បំបែក​ឯតទគ្គ​កម្ម​នៅ​ព្រឹ​ត្ត​ការណ៍​ប្រកួត Games ផងដែរ​។​

​សូមបញ្ជាក់ថា ក្រុម​អត្ត​ព​លិ​ក​សរុប​ចំនួន​៧៤៧​នាក់ និង​ក្រុមមន្ត្រី​៣៤៧​នាក់ បានបង្ហាញ​ខ្លួន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី នៅក្នុង​ការប្រកួត Games លើក​ទី​២៨​នេះ ក្នុងនោះ​ក្រុម​អត្ត​ព​លិ​ក​សរុប​ជាង​៤២១​កន្លែង បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់​ពួកគេ​នៅ​ការប្រកួត SEA Games សម្រាប់​កីឡាករ​ចំនួន​៣៦​វិញ្ញាសា ក្នុង​រយៈពេល​១៨​ថ្ងៃ​កន្លងមកនេះ​៕

Post a Comment

 
Top