ប្រធានក្លិប Barcelona គ្រោងនឹងផ្ដល់កុងត្រាថ្មីអោយកីឡាករ Neymar រួចរាល់អស់ហើយ ថា នឹងចាយលុយបន្តទៀត ដើម្បីចងជើងកីឡាករវ័យ២៣ឆ្នាំម្នាក់នេះ នៅក្នុងទឹកដី Nou Camp តទៅទៀត។
សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រធានក្រុមជម្រើសជាតិប្រេស៊ីលម្នាក់នេះ នឹងទទួលបានកិច្ចព្រមព្រៀងថ្មី ដែលនឹងចងជើងគាត់លេងនៅក្នុងទឹកដី Nou Campរហូតដល់ឆ្នាំ២០២០ ជាមួយនឹងតម្លៃខ្លួនមិនគួរឲ្យជឿ១៨០លានផោន ប្រសិនបើលោក Josep Maria Bartomeu ដែលបានប្រកាសចុះចេញពីតំណែងប្រធានក្លិបរបស់លោកកាលពីសប្តាហ៍មុន ក្នុងគោលបំណងឲ្យមានដំណើរបោះបង់ជ្រើសរើសប្រធានឡើងវិញនោះ ឈ្នះការបោះឆ្នោតជ្រើសរើស នៅថ្ងៃទី១៨ខែកក្កដាខាងមុខនេះ។
សូមបញ្ជាក់ថា លោក Bartomeu គឺជា អនុប្រធានក្លិបប៉ុណ្ណោះ ពេលដែលក្លិប Barcelonaទិញបានកីឡាករ Neymar កាលពីឆ្នាំ២០១៣ ហើយបន្ទាប់មកលោកបានបន្តវេនពីលោក Sandro Rosell ដែលបានចុះចេញពីតំណែងរបស់គាត់ ក្រោយជាប់ពាក់ព័ន្ធនឹងការបន្លំលុយបង់ពន្ធរួចមកនោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Bartomeu បានប្រកាសក្តែងៗថា លោកនឹងធ្វើឲ្យកីឡាករ Neymarក្លាយជាកីឡាករបាល់ទាត់ដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅលើពិភពលោក បន្ទាប់ពីកីឡាករ Messiប្រសិនបើគាត់ឈ្នះឆ្នោតធ្វើជាប្រធានក្លិប Barcelonaនោះ៕

Post a Comment