វីរបុរសប្រេស៊ីល Rivaldo បានប្រកាសថានឹងឈានជើងចូលទីលានប្រកួតវិញជាមួយក្លិប Mogi Mirim ដែលជាក្លិបផ្ទាល់ខ្លួនរបស់លោក ទោះជាពេលនេះមានវ័យ៤៣ឆ្នាំហើយក៏ដោយ។
Rivaldo បច្ចុប្បន្នមានវ័យ៤៣ឆ្នាំ និងជាម្ចាស់ក្លិបមួយឈ្មោះ Mogi Mirim បានប្រាប់ទៅអ្នកគាំទ្រទាំងអស់ថារូបលោកនឹងចូលលេងបាល់ទាត់វិញជាមួយក្លិបផ្ទាល់ខ្លួនរបស់លោកនេះ ដែលកំពុងលេងនៅក្របខ័ណ្ឌ Brazilian Serie B ។ ទន្ទឹមនឹងការចង់ចូលលេងវិញនេះ អតីតកីឡាករ Barcelona រូបនេះបានបញ្ជាក់ទៀតថាលោកនឹងអាចចូលលេងបាន អាស្រ័យទៅលើជើងរបស់លោកអាចរត់បានប៉ុន្មាននាទី ព្រោះថារបួសជង្គង់ដែលកើតមានអំឡុងពេលលេងនៅក្លិបអាជីពនោះ នៅតែជាបញ្ហានៅឡើយទេ។
“ខ្ញុំបានគិត និងពិចារណាអស់ពេលជាយូរមកហើយ ក្នុងការចង់ចូលលេងវិញនេះ។ បញ្ហាជង្គង់គឺជារឿងសំខាន់ ប៉ុន្តែខ្ញុំជឿជាក់ថាការព្យាយាមហ្វឹកហាត់ជាប្រចាំជាមួយសមាជិកក្រុមនឹងអាចជួយខ្ញុំបានច្រើន។ ការវិលទៅលើទីលានរបស់ខ្ញុំវិញនេះ គឺមិនមែនលេងរាល់ប្រកួតនោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថានឹងអាចជួយក្រុមបានច្រើនដើម្បីរកពិន្ទុមកវិញ”។ សម្ដីរបស់ Rivaldo ។
ក្រុម Mogi Mirim ដែលលេងនៅ Brazilian Serie B បច្ចុប្បន្នកំពុងតែជួបបញ្ហាជាខ្លាំង ដោយ៨ប្រកួតកន្លងមក ពួកគេទើបតែបាន៣ពិន្ទុប៉ុណ្ណោះ។ ហេតុនេះហើយទើបធ្វើឱ្យប្រធានក្លិបមួយនេះសម្រេចចិត្តចូលហ្វឹកហាត់ដើម្បីជួយក្រុមឡើងវិញ។
ខ្សែបម្រើប្រយុទ្ធខាងលើនេះត្រូវបានគេចាត់ទុកថាជាកីឡាករជោគជ័យម្នាក់ក្នុងអាជីពបាល់ទាត់ ព្រោះថាលោកធ្លាប់ជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពានរង្វាន់ World Cup ឆ្នាំ២០០២ និង Copa America នៅឆ្នាំ១៩៩៩ ។ ចំណែកឯនៅក្លិបអាជីពវិញ កីឡាករកម្ពស់ ១,៨៦ម៉ែត្ររូបនេះបានជួយ Barcelona ឈ្នះពានធំៗដូចជា UEFA Super Cup ១ដង, La Liga ២ដង , Copa del Rey ១ដង។ កាលនៅ AC Milan លោកធ្លាប់ជួយក្រុមខ្លាំងនៅអ៊ីតាលីមួយនេះ ឈ្នះពាន Champions League ១ដង , UEFA Super Cup ១ដង និង Coppa Italia ១ដងផងដែរ៕

Post a Comment