ខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិប PSG អាចនឹងចាកចេញពីក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ ដែលកំពុងតែលេងពានរង្វាន់ Copa America នៅប្រទេសឈីលី ដោយសារតែឪពុករបស់ខ្លួន ត្រូវបានប៉ូលិស ឃាត់ខ្លួនកាលពីថ្ងៃចន្ទ។
សារព័ត៌មានអ៊ុយរុយហ្គាយ Subrayado បានចុះផ្សាយថា ឪពុករបស់ Cavani លោក Luis Cavani ត្រូវឃុំឃាំងនៅប៉ុស្តិ៍ប៉ូលិស ដោយសារស្រវឹងស្រា ហើយបើកបររថយន្តទៅបុកក្មេងប្រុសម្នាក់វ័យ១៩ឆ្នាំ ដែលបើកបរម៉ូតូ ធ្វើឲ្យក្មេងប្រុសម្នាក់នោះរងរបួស យ៉ាងធ្ងន់ធ្ងរ ហើយបន្ទាប់ពីប៉ូលិស ត្រួតពិនិត្យទៅឃើញថា មានជាតិស្រវឹងលើសកម្រិត ក៏ត្រូវឃាត់ខ្លួនតែម្ដង។
ក្រោយឮដំណឹងនោះ គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ លោក Oscar Tabarez បានចេញបញ្ជាក់ថា Cavani នឹងហ្វឹកហាត់ជាមួយក្រុមធម្មតា មុននឹងក្រុមត្រូវប៉ះម្ចាស់ផ្ទះឈីលី ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៅព្រឹកស្អែក ប៉ុន្តែបើខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ អាចចាកចេញពីក្រុមបាន មុននឹងការប្រកួតមកដល់។
គ្រូបង្វឹកវ័យ៦៨ឆ្នាំ បាននិយាយថា៖ “វាជាបញ្ហាផ្ទាល់ខ្លួនរបស់ Cavani។ យើងបាននិយាយជាមួយគាត់ និងជួយផ្ដល់កម្លាំងចិត្តគាត់។ គាត់ត្រូវបានរងឥទ្ធិពល ដោយសារតែមានរឿងរ៉ាវអាក្រក់កើតឡើងក្នុងគ្រួសារ ប៉ុន្តែយើងនឹងដឹងថា នឹងមានអ្វីកើតឡើង មុននឹងការប្រកួតមកដល់នៅថ្ងៃស្អែក។ ដូច្នេះថ្ងៃនេះយើងហ្វឹកហាត់ធម្មតា បន្ទាប់មកយើងនឹងពិភាក្សាជាមួយគាត់បន្តទៀត”។
អ៊ុយរុយហ្គាយ នឹងត្រូវប៉ះឈីលី ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ Copa America នៅព្រឹកស្អែក នាម៉ោង០៦:៣០នាទី៕

ទំព័រសារព័ត៌មាន MARCA ក៏បានបង្ហោះរូបថតគ្រោះថ្នាក់ចរាចរណ៍លើ Twitter ផងដែរ

Post a Comment