GuidePedia

0
អ្នក​ប្រដាល់​ Amir Khan បាន​និយាយ​ប្រាប់ ​កីឡាករ Manny Pacquiao ថា​លោក​ចាប់អារម្មណ៍​ពិតមែន​លើ​ការប្រកួត​ជាមួយ Floyd Mayweather ហើយ​វា​ក៏​ជា​ការ​ប្រកួត​ក្នុង​ក្តី​ស្រមៃ​របស់​លោក​ផងដែរ ប៉ុន្តែ​លោក​ក៏​ចង់បាន​ផង​ដែរ​ការប្រកួត​ជាមួយ​ស្តេច​ប្រដាល់​ហ្វីលីពីន​ម្នាក់នេះ។


កីឡាករ Khan​ដែលជា​អតីត​ជើងឯក​ទម្ងន់​ស្រាល​ពិភពលោក​នោះ ​បាន​និយាយ​ទទួលស្គាល់ថា លោក​ពេញចិត្ត​ណាស់​នឹង​ឱកាស​ជួប​ជាមួយ​កីឡាករ Mayweather ដែល​បាន​យកឈ្នះ​ដោយ​អយុត្តិធម៌​លើ​កីឡាករ​Pacquiao នៅ​ការប្រកួត​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់ កាលពី​ខែ​មុន​នៅ​ក្រុង​ឡាស​វេ​ហ្គាស់ សហរដ្ឋអាមេរិក។

ទោះបីជា​យ៉ាងណាក៏ដោយ ក្នុងករណី​ដែល Mayweather មិន​ព្រម​ជួប​ជាមួយ ច្បាស់​ណាស់​ថា​កីឡាករ Khan​ប្រាកដជា​ពេញចិត្ត​នឹង​ការប្រកួត​ជាមួយ​កីឡាករ​រួម​គ្រូ ​Pacquiao របស់​លោក Freddie Roach។

ប៉ុន្តែ​កីឡាករ​អង់គ្លេស​ម្នាក់នេះ បាន​និយាយ​យ៉ាង​ទទូច​ថា កិច្ចព្រមព្រៀង​នៅ​មិន​ឆ្ងាយ​ទេពី​ការសម្រេច​ដល់​ត្រើយ ពិសេស​នៅ​ពេល​ដែល​កីឡាករ Pacquiao ជាសះស្បើយ​ពី​របួស​ស្មា​របស់​គាត់។

កីឡាករ Khan​បាន​និយាយប្រាប់​កាសែត The National ថា ប្រសិនបើ​កីឡាករ Manny​ពិតជា​ចង់​ឲ្យ​ការប្រកួត​រវាង​យើង​ទាំងពីរ​កើតឡើង​ពិតមែន​នោះ ច្បាស់​ណាស់​ថា វា​នឹង​កើតឡើង​យ៉ាងពិត​ប្រាកដ ប៉ុន្តែ​លោក​ចង់​ប្រាប់​ឲ្យ​ច្បាស់​ថា ពេលនេះ លោក​ចាប់អារម្មណ៍​ម្យ៉ាង​គត់​លើ​ការប្រកួត​ជាមួយ​កីឡាករ Floyd Mayweather៕

Post a Comment

 
Top