អ្នកប្រដាល់ជើងខ្លាំងវង្ស ណយ ក្លិបប្រដាល់ខេត្តប៉ៃលិននឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Jongangfigth Jongsnanwin នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។ ពួកគេទាំងពីរនឹងប្រកួតគ្នាក្នុងទម្ងន់៦៩គីឡូក្រាម។
Jongangfigth Jongsnanwin អ្នកប្រដាល់ថៃរូបនេះ ក៏ជាសមាសភាពមួយរូបក្នុងចំណោមអ្នកប្រដាល់៤រូបដែលត្រូវចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវវគ្គ២នោះដែរ ហើយការផ្គូផ្គងឲ្យមកប្រកួតមុននេះ ក៏ដើម្បីឲ្យកីឡាករខ្មែរស្ទាបស្ទង់សមត្ថភាពនិងបច្ចេកទេសតែប៉ុណ្ណោះ។
អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅសង្វៀនស្ទឹងមានជ័យនេះម្តងហើយ ដោយផ្តួលឯម វុត្ថា អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យក្នុងទឹកទី៣ កាលពីថ្ងៃទី០៧ ខែមិថុនាកន្លងមកនេះ។ គេមានប្រវត្តិប្រកួតចំនួន៦២ដងប៉ុណ្ណោះ ក្នុងនោះវាយឈ្នះ៤៦ដង ចាញ់១៦ដង មិនដែលស្មើ បើប្រៀបជាមួយវង្ស ណយ គឺតិចជាងច្រើនណាស់ ក្នុងពេលដែលវង្ស ណយ មានកំណត់ត្រាប្រកួតរហូតដល់១២៩ដង ឈ្នះ៩៤ដង ចាញ់៣២ដង និងស្មើ៣ដងនោះ។
ទោះជាយ៉ាងណា វង្ស ណយមិនអាចមើលស្រាលJongangfigth បានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មានផ្លែកណ្តាប់ដៃ ជង្គង់ កែងល្អមិនចាញ់ខ្លួនគេប៉ុន្មានទេ។ គេផ្តួលឯម វុត្ថា ឲ្យសន្លប់បានគឺមិនធម្មតាឡើយ។
សម្រាប់ការទស្សន៍ទាយរវាងវង្ស ណយ និងJongangfigth ថា នរណាឈ្នះ នរណាចាញ់នោះ មិនអាចទាយមុនបានឡើយ។ វង្ស ណយ គេប្រកួតចុងក្រោយ គឺផ្តួលអ្នកប្រដាល់ថៃDav Prak Kay Nor ឲ្យសន្លប់ក្នុងទឹកទី២។ ដូច្នេះវង្ស ណយ គេក៏មិនធម្មតាដែរ។
អ្នកប្រដាល់ឱម សំរេច ក្លិបកងពលតូចទ័ពឆត្រយោង៩១១ បានសុំឡើងប្រកួតសងសឹកសុខ សុវណ្ណ អ្នកប្រដាល់ក្លិបកងពលតូចលេខ៣១ ដើម្បីទូទាត់បំណុលចាស់។
សំរេច បានឡើងសងសឹកសុខ សុវណ្ណ២ដងហើយ តែពុំបានសម្រេច ដោយការសងសឹកលើកទី១(៣១ តុលា ២០១៤) វាយចាញ់សុខ សុវណ្ណដោយពិន្ទុ និងលើកទី២ (១០ មករា ២០១៥)ត្រូវសុវណ្ណវាយឲ្យសន្លប់ក្នុងទឹកទី៣។ ដូច្នេះឱម សំរេច គេធ្លាប់ប្រកួតជាមួយសុខ សុវណ្ណ ចំនួនបីលើកហើយ ហើយវាយចាញ់ទាំងបីលើក។
សំរេច ប្រកួតល្អនិងខ្លាំង ឃើញបានពីរឬបីទឹកដំបូងប៉ុណ្ណោះ តែចាប់ពីចុងទឹកទី៣ទៅដល់នោះទឹកទី៥ គឺការប្រកួតរបស់គេចាប់ផ្តើមថមថយនិងធ្លាក់ចុះហើយ។ ម្ល៉ោះហើយ ទើបការសងសឹករបស់គេទៅលើសុខ សុវណ្ណ មិនបានសម្រេចនោះ។ សំរេច ឡើងប្រកួត៩ប្រកួតចុងក្រោយនេះ ចាញ់ទាំង៩ប្រកួតមិនដែលឈ្នះឡើយ។
សុខ សុវណ្ណ គេទើបតែឈ្នះ និងគ្រប់គ្រងខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាមកាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៥ គិតមកទល់ពេលនេះមានរយៈពេលជិតមួយខែហើយ។ តាមច្បាប់ប្រដាល់ម្ចាស់ខ្សែក្រវាត់ដែលកំពុងគ្រប់គ្រងខ្សែក្រវាត់ ទាល់តែផុតរយៈពេលបីខែ ទើបអាចធ្វើការប្រកួតបាន ប៉ុន្តែសុវណ្ណទើបបានជិតមួយខែប៉ុណ្ណោះ ក៏ស្រាប់តែអាចឡើងប្រកួតបាន ដូចជាមិនយល់សោះ ?
សុវណ្ណ មិនជាខ្លាំងលើសឱម សំរេច ប៉ុន្មានទេ គ្រាន់តែសុវណ្ណគេមានចិត្តប្រដាល់ធំ អំណត់ និងមានកលល្បិចក្នុងការប្រកួតខ្ពស់ជាងសំរេចប៉ុណ្ណោះ។ មួយទៀត សុវណ្ណគេមានកម្លាំងស៊ុហ្វល្អ ប្រកួតមិនឆាប់ធ្លាក់កម្លាំងនោះទេ គឺធានា៥ទឹកពេញតែម្តង។
ជាមួយនឹងកម្លាំងស៊ុហ្វរឹងមាំ សុវណ្ណ ប្រកួតមានការវ័យឆ្លាតថែមទៀត ពោលគឺគេចេះក្តាប់ឱកាស នៅពេលដែលគូប្រកួតរបស់ខ្លួនបាត់បង់ភាពម្ចាស់ការ ឬគ្រប់គ្រងខ្លួនលែងបាននោះ សុវណ្ណយកឱកាសនោះធ្វើការវាយបកខ្លាំងទៅលើគូប្រកួតយកឈ្នះតែម្តង។
មួយទឹកពីរទឹកដំបូង សុវណ្ណគេមិនសូវសម្រុកវាយខ្លាំងប៉ុន្មានទេ គឺគេសន្សំកម្លាំងទុកវាយបកនៅចុងទឹក។ ភាគច្រើនចាប់ពីទឹកទី៣ទៅ សុវណ្ណគេវាយសម្រុកខ្លាំងទៅលើគូប្រកួតដើម្បីយកឈ្នះ។ ដូចជាការប្រកួតចុងក្រោយនេះ សុខ សុវណ្ណ បានវាយឈ្នះឈឿន ឆៃដែន ក្លិបនិរោធមានជ័យក្នុងទឹកទី២ ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នោះ។
ខុសពីឱម សំរេច ក្នុងទឹកដំបូងគេសម្រុកខ្លាំង តែមកដល់ចុងទឹកទី៣សំរេចចាប់ផ្តើមអស់ស៊ុហ្វធ្វើឲ្យសុខសុវណ្ណ ដណ្តើមប្រៀបឈ្នះបានដោយងាយស្រួលបំផុត។ ដូច្នេះចាំមើល ការឡើងសងសឹកជាលើកទី៣នេះ តើឪម សំរេចអាចសងសឹកបានសម្រេចឬអត់?
ជុន សាវុធ អ្នកប្រដាល់ក្លិបពោធិជ័យកីឡា ក៏នឹងឡើងប្រកួតសងសឹកជាមួយឯម សារ៉ាក់អ្នកប្រដាល់ក្លិបឫទី្ធពោធិសែនជ័យដែរ។ ពីរនាក់នេះ ធ្លាប់ជួបគ្នាចំនួន៣លើកហើយ ដែលជួបលើកទី១លើកទី២ សារ៉ាក់វាយចាញ់សាវុធ និងលើកទី៣ ទើបបានឈ្នះសាវុធ ដោយពិន្ទុវិញនោះ។
ឯម សារ៉ាក់ ជាអ្នកប្រដាល់ដែលមានផ្លែល្អ ទាំងកណ្តាប់ដៃ ទាំងទាត់និងជង្គង់កែង ម្ល៉ោះហើយ ជុន សាវុធ ដែលមានមាឌស្តើងនិងកម្លាំងស៊ុហ្វមិនសូវគ្រប់គ្រាន់ផងនោះ សង្ឃឹមឈ្នះសារ៉ាក់តិចបំផុតសម្រាប់ជំនួបសងសឹកនេះ ។ សារ៉ាក់ ប្រកួតចុងក្រោយនេះ វាយឈ្នះស្រិល ទ្រី ក្លិបគុជសាកីឡាដោយពិន្ទុ ។ ចាំមើល ជុន សាវុធ សងសឹក ឯម សារ៉ាក់ បានសម្រេចឬអត់ ? ។ សាវុធប្រកួតចុងក្រោយនេះ វាយឈ្នះអ៊ុង ស៊ីណា ក្លិបសុភានូមានជ័យ ក្នុងទឹកទី៤៕

Post a Comment