GuidePedia

0
ក្លឹប​ហង្ស​ក្រហម​ Liverpool​ បាន​យល់ព្រម​ស៊ីញេ​កុង​ត្រា​ជាមួយ​កីឡាករ​ក្លឹប​ Hoffenheim ខ្សែ​បម្រើ​ប្រយុទ្ធ​ Roberto Firmino​ ជា​កីឡាករ​ម្នាក់​ដែល​ Man Utd​ តាម​ប្រមាញ់​ជា​យូរ​មក​ហើយ​ ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ។​ នេះ​បើ​យោង​តាម​គេហទំព័រ​ Dailystar ​របស់​អង់គ្លេស។


ចំណែក​បណ្ដាញ​ទូរទស្សន៍​របស់​ប្រេស៊ីល​ Globo Esporte បាន​បញ្ជាក់​ថា​ Firmino បាន​បដិសេធន៍​ការ​ចង់​បាន​របស់​ក្លឹប​បិសាច​ក្រហម ​ដើម្បី​ប្ដូរ​មក​កីឡដ្ឋាន Anfield​ វិញ។ ដោយ​ឡែក​ក្លឹប​ទាំង​ពី​( Liverpool និង Hoffenheim) បាន​យល់ព្រម​នឹង​គ្នា​ហើយ​ៗ​តម្លៃ​ខ្លួន​ប្រហែល​ជា​ក្នុង​ចន្លោះ​ពី​១៨​លាន​ផោន​ទៅ​២១.៧លាន​ផោន​(ពី​២៨.៣លានដុល្លារ​ទៅ​៣៤.១​លាន​ដុល្លារ)។

ចំណែក​ភ្នាក់ងារ​របស់​ Firmino លោក Roger Wittmann ដែល​តំណាង​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ក៏​បាន​បញ្ជាក់​ដែរ​ថា ​ផ្ទេរ​មក​លេង​នៅ​ Premier League ​ពិត​មែន។" អ្វីៗ​ទាំង​អស់​ខ្ញុំ​អាច​និយាយ​បាន​ថា​ គាត់​នឹង​ប្ដូរ​ទៅ​លេង​នៅ​អង់គ្លេស។ ភ្នាក់ងារ​រូប​នេះ​បាន​និយាយ​ទៅ​កាន់​កាសែត​អាល្លឺម៉ង់​ Bild។


កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​ រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​៧​គ្រាប់ ​ក្នុង​ពាន​រង្វាន់​ Bundesliga កាល​ពី​រដូវ​កាល​មុនហើយ​ឥឡូវ​នេះ ​រូបគេ​កំពូង​ជួយក្រុមជម្រើស ជាតិក្នុងពានរង្វាន់ Copa America ​។

Post a Comment

 
Top