GuidePedia

0
ខ្លាពីររបស់អង់គ្លេសគឺក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវជួបប្រកួតជាមួយនឹងក្រុមដែលកំពុងឡើងជើងខ្លាំង តោខៀវ Chelsea ក្នុងការប្រជែងយកពានបើករដូវកាល FA Community Shield នារាត្រីម៉ោង ២១៖០០ នាទីថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០១៥ ខាងមុខ (ម៉ោងនៅកម្ពុជា) ។


ការជួបគ្នាប្រជែងយកពានបើករដូវមុនពេលព្រឹត្តិការណ៍លីកអាជីពដ៏ល្បី Barclay-English Premier League រដូវកាលឆ្នាំ២០១៥-២០១៦ ចាប់ផ្តើមដោយ Arsenal លេងក្នុងនាមជាក្រុមឈ្នះជើងឯកពានលំដាប់ទី២ FA Cup ខណៈ ដែលក្រុមតោខៀវ Chelsea ឈ្នះពានលំដាប់ទី១ Premier League ក្នុងរដូវ កាលឆ្នាំ២០១៤-២០១៥ ហើយក៏ជាក្រុម ដែលបានលេងក្នុងពានរង្វាន់ធំ UEFA Champions League រដូវកាលក្រោយដូចគ្នា ៕

Post a Comment

 
Top