ក្លិបបាល់ទាត់អ៊ីតាលី Parma FC ដែលលេងនៅលីកកំពូលអ៊ីតាលី Serie A កាលពីរដូវកាល ២០១៤/១៥ បានប្រកាសជាផ្លូវការថា ក្លិបបានជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ (ក្ស័យធន) ដោយសារគ្មានអ្នកទិញទាន់ពេល និងត្រូវធ្លាក់ទៅលេងនៅលីកលំដាប់ទី៤ Serie D នៅរដូវកាលថ្មី ខាងមុខនេះ។
អតីតកីឡាករបាល់បោះ លោក Mike Piazza ដែលធ្លាប់ពាក់ព័ន្ធថា នឹងអាចទិញយកក្លិបមួយនេះ បានដកខ្លួនចេញវិញ កាលពីម្សិលមិញ ដែលមានន័យថាក្ដីសង្ឃឹមចុងក្រោយ ដើម្បីគេចផុតពីការពិន័យធ្លាក់ទៅលេងលីកលំដាប់ទី៤ របស់ Parma គឺត្រូវបានបញ្ចប់។
ក្លិប Parma បានប្រកាសលើវិបសាយ កាលពីម្សិលមិញថា៖ “អ្នកគ្រប់គ្រង លោក Angelo Anedda និង Dr. Alberto Guion បានជួបសន្ទនាគ្នា ហើយពុំបានទទួលការដេញថ្លៃណាមួយនោះទេ នៅថ្ងៃទី២២ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនេះ។ ១ម៉ោងក្រោយ អ្នកគ្រប់គ្រងនឹងជួប គណៈកម្មការម្ចាស់បំណុល និងចៅក្រមក្ស័យធន Dr Pietro Rogato ដើម្បីរៀបចំទៅតាមនីតិវិធី”។
Parma បានប្រកាសក្ស័យធន តាំងពីខែមិនា ដោយក្លិបជាប់បំណុលគេចំនួន ២៧៨,៥លានផោន (ជាង៤៤០លានដុល្លារ)។
កាលពីរដូវកាល២០១៤/១៥ ក្រុម Parma មាន១៩ពិន្ទុនៅបាតតារាង Serie A នឹងត្រូវធ្លាក់ទៅលេងនៅ Serie B ប៉ុន្តែដោយសារក្ស័យធនពួកគេត្រូវពិន័យឲ្យទៅលេងដល់ក្របខ័ណ្ឌ Serie D នារដូវកាល២០១៥/១៦ ខាងមុខ។
សមិទ្ធផល ដែលក្រុម Parma ធ្លាប់ទទួលបានមានដូចជា៖ ជើងឯករង Serie A កាលរដូវកាល ១៩៩៦/៩៧ ដោយចាញ់ Juventus ២ពិន្ទុ, ធ្លាប់លើកពាន Coppa Italia ៣សម័យកាល និងលើកពាន UEFA Cup ២សម័យកាល កាលឆ្នាំ ១៩៩៥ និងឆ្នាំ១៩៩៩៕

Post a Comment