មុននេះបន្តិច Sport-khmer បានផ្សាយអត្ថបទមួយថា ក្លឹបភ្នំពេញក្រោនចុះកុងត្រាកីឡាករកែវសុខផេង ពីក្លឹបបឹងកេតអង្គរក្នុងតម្លៃសម្ងាត់មួយ។ តែពេលនេះតាមហ្វេសប៊ុកផ្លូវការរបស់ក្លឹបភ្នំពេញក្រោនបានឲ្យដឹងថា ក្លឹបបានចុះកុងត្រាជាមួយបងប្រុសរបស់កីឡាករកែវ សុខផេងម្នាក់ទៀតហើយ។
តាមទំព័រហ្វេសប៊ុកក្លឹបខាងលើបានឲ្យដឹងថា" ក្លឹបមានការរីករាយណាស់ក្នុងការចុះកុងត្រាកីឡាករកីឡាករថ្មីពីរនាក់បន្ថែមទៀត ដែលជាកីឡាករល្បីរបស់អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា និងជកម្លាំងបន្ថែមសម្រាប់ក្លឹបក្នុងការការពារដំណែងជើងឯកលីកកំពូលកម្ពុជាដែលឈានមកដល់ក្នុងពេលឆាប់ៗនេះ។
កីឡាករទើបតែឡើងជើងថ្មីៗនេះកែវ សុខផេង បានស៊ីញេកុងត្រាជាមួយក្លឹបហើយដោយពាក់អាវលេខ៦៨។ ចំណែកបងប្រុសរបស់កីឡាកររូបនេះ( កែវ សុខងន) នឹងពាក់អាវលេខ៩ របស់ភ្នំពេញក្រោនដោយបានមកចូលរួមជាមួយក្លឹបម្ដងទៀត ដែលពីមុនរូបគេធ្លាប់ពីចំណាយពេលបីឆ្នាំជាមួយភ្នំពេញក្រោន មុនពេលប្ដូរទៅលេងក្នុងក្លឹប Samut Sakhon របស់ប្រទេសថៃ និង បន្ទាប់ក្លឹប បឹងកេតអង្គរ។
កីឡាករត្រកូលកែវ ទាំងពីរនាក់នេះធ្លាប់ជាប់ជម្រើសជាតិកម្ពុជាតាំងតែពីឈុត U16 បន្តបន្ទាប់រហូតដល់ឈុតធំក្នុងពេលបច្ចុប្បន្ននេះ ស្របពេល កែវ សុខផេង ទើបតែបង្កើតស្នាដៃក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនីសិង្ហបុរីថ្មីៗនេះ។
កីឡាករទាំងពីររូប នឹងចូលរួមហ្វឹកហាត់ជាមួយក្លឹបឆាប់ៗនេះហើយ។

Post a Comment