GuidePedia

0
ក្លិប​ស្ដេច​ស Real Madrid ជឿ​​ជាក់​ថា ពួកគេ​នឹង​អាច​ទិញ​យក​អ្នកចាំទី​ដៃ​ស្អិត​ David de Gea ​របស់​ក្លិប Manchester United បាន​មែន​ទែន នៅ​រដូវ​ក្ដៅ​នេះ។


សប្ដាហ៍​នេះ​ ​ក្លិប​យក្ស​អេស្ប៉ាញ​បាន​ប្រជុំ​២​លើក​មក​ហើយ ដែល​និយាយ​ពី​គោលដៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ។ ប្រភព​ជិត​ស្និត​របស់​ក្លិប បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លិប​លោក​ Florentino Perez ​ជឿ​ជាក់​ថា​ក្រុម​របស់​លោក នឹង​អាច​ទិញ​យក​ De Gea ​ពី​ទឹក​ដី​ Old Trafford ​បាន ក្នុង​តម្លៃ​ប្រហែល​លើស​២៥​លាន​ផោន​បន្តិច​បន្តួច។

Man Utd នៅ​តែ​ចង់​រក្សា​ទុក​អ្នកចាំទី​ឆ្នើម​របស់​ខ្លួន​បន្ត​ទៀត ដោយ​ក្លិប​នៅ Barclays Premier League ​មួយ​នេះ បាន​ផ្ដល់​ថ្លៃ​ឈ្នួល​រហូត​ដល់​ ២០០ ០០០​ផោន (ជាង​៣០​ម៉ឺន​ដុល្លារ) ​ក្នុង​មួយ​សប្ដាហ៍ ដែល​ជា​តម្លៃ​មួយ​ថ្លៃ​ជាង​គេ​នៅ​ប្រទេស​អង់គ្លេស ដើម្បី​លួងលោម​កីឡាករ​វ័យ​២៤​ឆ្នាំ ឲ្យ​នៅ​បន្ត​​ជាមួយ​បិសាច​ក្រហម។

​យ៉ាងណាក្ដី Real ពុំ​ទាន់​បាន​ដេញ​ថ្លៃ​ផ្លូវការ​នៅ​ឡើយ​ទេ មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នៅ​ខែ​ក្រោយ។ ប៉ុន្តែ​ប្រភព​​សុំ​មិន​បង្ហាញ​ឈ្មោះ បាន​បង្ហើប​ប្រាប់​ថា អ្នកចាំទី​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​ប្រាប់​ដល់​មិត្តភ័ក្ដិ​របស់​ខ្លួន​នៅ​ Man Utd ​ហើយ​ថា ខ្លួន​នឹង​ចាក​ចេញ​ទៅ​កាន់​អេស្ប៉ាញ​វិញ។


​ជាង​នោះ​ទៀត​ បុគ្គលិក​របស់​លោក​ Louis van Gaal ​២​នាក់ និង​បុគ្គលិក​ ដែល​ធ្វើ​ការ​នៅ​ទីលាន​ហ្វឹកហាត់​ Carrington ​មួយ​ចំនួន​ទៀត ក៏​ជឿ​ថា​ពួកគេ​​​ប្រហែល​ជា​ឈប់​បាន​ជួប​ De Gea ​ទៀត​ហើយ​ដែរ បន្ទាប់​ពី​​សន្ទនា​គ្នា​លើក​ចុង​ក្រោយ​ នៅ​ពេល​បញ្ចប់​រដូវ​កាល៕

Post a Comment

 
Top