GuidePedia

0
ជាចុងក្រោយ​ ការ​បង្ហាញ​ខ្លួន​នៅ ​Real Madrid​​ របស់​លោក​ Rafa Benitez​ គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត​ ហើយ​សម្រាប់​ព្រឹត្តិការណ៍​តែងតាំង​គ្រូ​បង្វឹក​ថ្មី​នេះ​ ពិតជា​គួរ​ឲ្យ​រំភើប​មែនទែន​ នៅ​ពេល​ដែល​គេ​ឃើញ​ភ្នែក​របស់​លោក​ Benitez ​ឡើង​ក្រហម​លាយឡំ​ជាមួយ​នឹង​ទឹកភ្នែក។​


ក្រៅពីនោះ​ លោក​គ្រូ​បង្វឹក​ថ្មី​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ បាន​ទទួល​សម្រែក​សាទរ​យ៉ាង​ជ្រាលជ្រៅ​ នៅ​ពេល​ដែល​រូបលោក​ឡើង​ថ្លែង​នៅ​លើ​វេទិកា​ ក្នុង​នោះ​លោក​និយាយ​តែ​បន្តិច​ប៉ុណ្ណោះ​ តែ​សម្ដី​ទាំង​នោះ​មាន​ន័យ​ខ្លាំង​ណាស់។​

លោក​ Benitez​ បាន​និយាយ​ថា​ "វា​ជា​រឿង​ដ៏​ពិបាក​ណាស់​ ដែល​ចង់​និយាយ​តែ​មិន​ដឹង​និយាយ​ពី​អ្វី។​ ទីក្រុង​ម៉ាឌ្រីដ​គឺ​ជា​ទឹកដី​កំណើត​របស់​ខ្ញុំ​ ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ដែល​បាន​ត្រលប់​មក​វិញ។​ ខ្ញុំ​សង្ឃឹម​ថា​អ្វីៗ​នឹង​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​ ហើយ​កីឡាករ​ក្នុង​ក្រុម​​លេង​បាន​ល្អ​ និង​ឈ្នះ​ពានរង្វាន់​ជាច្រើន។​"​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចាប់តាំង​ពី​មាន​ដំណឹង​ថា​លោក​ Rafa Benitez​​ នឹង​មក​ដឹក​នាំ​ Real Madrid​ ស្របគ្នា​នោះ​មាន​ទាំង​មតិ​វិជ្ជមាន​ និង​អវិជ្ជមាន​​ជាច្រើន​ទាក់ទង​នឹង​រឿង​នេះ​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ យើង​មិន​ទាន់​អាច​និយាយ​អ្វី​បាន​ទាំងអស់​ គឺ​មាន​តែ​ចាំ​ដល់​ចាប់​ផ្ដើម​រដូវកាល​ក្រោយ​ទេ​ ទើប​ដឹង​ថា​លោក​អាច​ជួយ​អ្វី​ដល់​ក្រុម​បាន​ខ្លះ។

Post a Comment

 
Top