ក្រុមជម្រើសជាតិបាល់ទះកម្ពុជា(លោតបាំង) បានយកឈ្នះលើក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតមិត្តភាព នៅក្នុងវិមានពហុកីឡាដ្ឋានជាតិ កាលពីរសៀលថ្ងៃពុធម្សិលមិញ ហើយនេះក៏ជាជ័យជម្នះលើកទី ៣ របស់ក្រុមមួយនេះផងដែរ ខណៈការប្រកួតមិត្តភាពអន្តរជាតិកាលពីពាក់កណ្តាលខែឧសភា ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមជើងឯក និងជើងឯករងទូទាំងប្រទេសរបស់វៀតណាម ក្នុងលទ្ធផល ៣-០ ដូចគ្នា។
នេះជាលទ្ធផលដ៏ល្អមួយ មុនពេលក្រុមមួយនេះចេញទៅប្រកួតជម្រុះក្នុងពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅសិង្ហបុរី ដោយកម្ពុជា ត្រូវជួបក្រុមម្ចាស់ផ្ទះសិង្ហបុរី នៅថ្ងៃទី ១០ ប៉ះក្រុមវៀតណាម ថ្ងៃទី ១២ និងប្រកួតជាមួយក្រុមឥណ្ឌូនេស៊ី នៅថ្ងៃទី ១៤ ខែមិថុនានេះ៕

Post a Comment