ខ្សែបម្រើជើងចាស់ Andrea Pirlo របស់ក្រុម Juventus បានលើកឡើងថា អតីតអ្នកចាត់ការក្រុមបិសាចក្រហម លោក Sir Alex Ferguson មានកំហុសដ៏ធំមួយ ដែលអនុញ្ញាតឲ្យ Paul Pogba ចាកចេញពី Manchester United កាលពីឆ្នាំ២០១២។
ខ្សែបម្រើវ័យក្មេងរបស់បារាំង Pogba បានចាកចេញពីទឹកដី Old Trafford ទៅកាន់ក្រុមខ្លាំងអ៊ីតាលី Juventus បន្ទាប់ពីមានឱកាសតិចតួច ក្នុងបង្ហាញខ្លួនជម្រើសដំបូង ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិស្កុតឡែន (Sir Alex)។
កីឡាករជម្រើសជាតិអ៊ីតាលី វ័យ៣៦ឆ្នាំ បាននិយាយថា៖ “បើសិនជា Pogba អាចរក្សាទម្រង់លេងដូចនេះ គាត់នឹងអាចក្លាយខ្លួនជាកំពូលខ្សែបម្រើដ៏ល្អបំផុតម្នាក់ នៅអឺរ៉ុប។ ខ្ញុំមិនដឹងថា ហេតុអ្វីបានជា Man Utd ឲ្យគាត់ចាកចេញទេ បើអ្នកក្រឡេកទៅមើលខ្សែបម្រើរបស់ពួកគេបច្ចុប្បន្ន ពួកគេគួរតែប្រើប្រាស់គាត់ (Pogba)”។
កីឡាករវ័យ២២ឆ្នាំ Pogba បានជួយឲ្យ Juventus លើកពាន Serie A ៣រដូវកាលជាប់គ្នា (២០១២/១៣, ២០១៣/១៤ និង ២០១៤/១៥), ឈ្នះពានក្នុងស្រុក៣ទៀត និងត្រៀមលេង UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ ទល់នឹង Barcelona នៅថ្ងៃសៅរ៍នេះផងដែរ៕

Post a Comment