GuidePedia

0
គិត​​ត្រឹម​រសៀល​ថ្ងៃ​នេះ ​ព្រឹត្តិការណ៍​កីឡា ស៊ីហ្គេមបង្ហាញ​តារាង​ចំណាត់​ថ្នាក់​មេដាយ​ហើយ​គឺ​បាន​ទៅ​លើ​ប្រភេទ​កីឡា​ វាយ​កូន​ឃ្លី​លើ​តុ​ក្នុង​នោះ​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី ថៃ និង​វៀត​ណាម​ឈ្នះ​បាន​​​មេដាយ​សំរឹទ្ធ​ម្នាក់​មួយ​ហើយ​​លើ​វិញ្ញាសា​វាយ​គូ​ ២​ទល់​នឹង​២។

តារាង​លទ្ធផល កីឡា​វាយ​កូន​ឃ្លី​លើ​តុ វាយ​គូ​

​ប្រទេស​ទាំង ៤ ដែល​​ទទួល​បាន​មេដាយ​​សំរឹទ្ធ​ម្នាក​មួយគ្រឿង​នេះ​ ​មក​ពី​ប្រទេស​​ទាំង ៤ ​ប្រកួត​ចាញ់​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ​​ ​ប្រភេទ​​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​វាយ​គូ​នារី ​ប្រទេស ម៉ាឡេស៊ី ប្រកួត​ចាញ់ សិង្ហបុរី ០ ទល់ ៤ និង​ ប្រទេស ថៃ ប្រកួត​ចាញ់ សិង្ហបុរី ៣ ទល់ ៤ ។ ចំណែក​​វាយ​កូន​ឃ្លី​លើ​តុ វាយ​គូ​បុរស​វិញ ប្រទេស វៀតណាម​ប្រកួត​ចាញ់ សិង្ហបុរី ០ ទល់ ៤ និង​ប្រទេស សិង្ហបុរី ប្រកួត​ចាញ់ ថៃ ៣ ទល់ ៤ ។

សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ប្រទេស​ចាញ់​ទទួល​បាន​មេដាយ​សំរឹទ្ធ ហើយ​​ប្រទេស​ដែល​​ឈ្នះ​ក្នុង​វគ្គ​នេះ​នឹង​ឡើង​ទៅ​ប្រកួត​​បន្ត​​វគ្គ​ផ្ដាច់ព្រ័ត្រ​​​​ដោយ​អ្នក​ឈ្នះ ទទួល​​បាន​មេដាយ​មាស​ហើយ​​និង​​អ្នក​ចាញ់​​​ទទួល​​បាន​មេដាយ ប្រាក់ ៕

Post a Comment

 
Top