GuidePedia

0
Man United បានសម្រេចធ្វើការប្រកាស ដេញថ្លៃកីឡាករ Sergio Ramos​ ត្រឹមតែ ២៨.៦ លានផោន ខណៈដែលកីឡាកររូបនេះត្រូវ Real Madrid ប្រកាស តម្លៃលក់រហូតដល់ទៅជាង​ ៦០ លានផោន ។


ស្ទើរតែមិនគួរឲ្យជឿនោះទេ ក្រោយពីការសម្រេចចិត្ដរបស់ថា្នក់ដឹកនាំក្រុម Man United ដែលហ៊ានឲ្យតម្លៃខ្សែការពារ Real Madrid កីឡាករ Sergio Ramos​ ត្រឹមតែ ២៨.៦ លានផោន ដែលតម្លៃនេះមិនសើ្ម​នឹង តម្លៃខ្លួនអ្នកចាំទីរបស់ខ្លួន David de Gea ដោយធ្លាប់ស្រែកកន្លងមក គឺមិនក្រោម ៣២ លានផោន​នោះទេ។

ប្រភពព័ត៌មានពីប៊ីប៊ីស៊ី បានឲ្យដឹងថា មូលហេតុដែល​ Man United ហ៊ានឲ្យតម្លៃកីឡាករ Sergio Ramos ត្រឹមតែជាង ២៨ លានផោន ព្រោះក្រុមយល់ថា កីឡាកររូបនេះ កំពុងតែជ្រួលជ្រើមចង់​ចាកចេញពីក្រុម ដោយកីឡាករបានបដិសេធនឹងបន្ដកិច្ចកុងត្រាថ្មីនឹងចាប់ផ្ដើមពីឆ្នាំ ២០១៧ ខាងមុខនេះហើយ។

Real Madrid នៅមិនទាន់មានការឆ្លើយតបត្រលប់មកវិញនោះទេ ជាមួយនឹងការ ឲ្យតម្លៃដ៏ពិសេស​របស់ Man United​។ Real Madrid បានដាក់ផ្លាកតម្លៃ ខ្សែការពាររូបនេះ គឺរហូតដល់ទៅ ជាង ​​៦០ លានផោន តែ Man United បែជាហ៊ានឲ្យត្រឹមតែ​ ជាង ២៨ លានផោនទៅវិញ ។

Post a Comment

 
Top