GuidePedia

0
ក្លិប​​មេឃ​ខៀវ​ Manchester City ​បាន​ត្រៀម​លុយ​ធំ​ ដើម្បី​ចូល​រួម​ប្រជែង​ជាមួយ​ក្លិប​ធំៗ​ចំនួន​ទៀត​ដូច​ជា Paris St-Germain, Real Madrid, Barcelona និង​ Manchester United ​ដើម្បី​ទិញ​យក​​តារា​ឆ្នើម​វ័យ​ក្មេង​​ នៅ​អឺរ៉ុប​បច្ចុប្បន្ន​ Paul Pogba ​របស់​ Juventus ឲ្យ​បាន ​នៅ​រដូវ​ក្ដៅ​នេះ។


​ប្រភព​មក​ពី​ Ligue 1 ​របស់​បារាំង​ បាន​ឲ្យ​ដឹង​ថា​ក្លិប​ PSG ​ដែល​មាន​មហាសេដ្ឋី​កាតារ ​ជា​ម្ចាស់​ក្លិប​​ ​បាន​ត្រៀម​លុយ​ប្រមាណ ៧០​លាន​ផោន (ជិត​១១១​លាន​ដុល្លារ) ​ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​ ដែល​លេង​លេចធ្លោ​ខ្លាំង​នៅ Serie A (Pogba)។

Pogba ​វ័យ​២២​ឆ្នាំ ​ត្រូវ​បាន​គេ​ជឿ​ថា អាច​នឹង​មាន​ទំនោរ​ចង់​ផ្ទេរ​ទៅ​លេង​នៅ​ក្លិប​យក្ស​អេស្ប៉ាញ​ច្រើន​ជាង ប៉ុន្តែ​ Real Madrid ពុំ​ទាន់​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ខ្លាំង​ និង​​ពុំ​ទាន់​ហ៊ាន​បង្ហាញ​តម្លៃ​ដល់​ ៧០​លាន​ផោន​នោះ​ទេ សម្រាប់​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ ខណៈ​ដែល​ Barca ​ក៏​កំពុង​តែ​ជាប់​បម្រាម មិន​​ឲ្យ​ទិញ​ចូល​កីឡាករ​ថ្មី​រហូត​ដល់​ខែ​មករា ឆ្នាំ​២០១៦ ថែម​ទៀត។

យ៉ាងណាក្ដី នៅ​ថ្ងៃ​នេះ​ ប្រភព​ពី​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា Man City បាន​​ចូល​រួម​​ដេញ​ថ្លៃ​​ ឲ្យ​តម្លៃ​​ប្រហាក់​ប្រហែល​នឹង​ PSG ដែរ ​ហើយ​ពួកគេ​នឹង​ត្រូវ​​ចរចា​តម្លៃ​​ថ្លៃ​ឈ្នួល​ផ្ទាល់​ខ្លួន​​​ជាមួយ​កីឡាករ​បន្ត​ទៀត​ ​ដើម្បី​លួង​លោម​យក​ Pogba ឲ្យ​បាន។


​គោល​ដៅ​របស់​ក្លិប​ Man City នា​រដូវ​ក្ដៅ​នេះ គឺ​ចង់​ទិញ​ចូល​តារា​ឆ្នើម​ៗ​ក្នុង​ស្រុក (អង់គ្លេស) ​ឲ្យ​បាន​ច្រើន ដែល​អាច​នឹង​ទិញ​យក​ Raheem Sterling ​របស់​ Liverpool និង​ Jack Wilshere ​របស់​ Arsenal ប៉ុន្តែ​ Pogba នៅ​តែ​ជា​គោល​ដៅ​ទី​១​ដដែល៕

Post a Comment

 
Top