ក្លិប Liverpool បានប្រកាសថាបានចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Danny Ings របស់ Burnley ហើយរង់ចាំតែពិនិត្យសុខភាពប៉ុណ្ណោះ ខណៈដែលការផ្ទេរមកនេះគឺជាលក្ខណៈ (free transfer ) ទេ ព្រោះកីឡាករឈុតយុវជន U21 របស់អង់គ្លេសរូបនេះអស់កុងត្រាជាមួយ Burnley នៅចុងខែនេះហើយ។
Liverpool បានសរសេរនៅលើ Twitter របស់ខ្លួនថា ការចុះកុងត្រាជាមួយកីឡាករ Danny Ings កំពុងដំណើរការបានយ៉ាងល្អហើយ រង់ចាំតែពិនិត្យសុខភាពតែប៉ុណ្ណោះ។ ចំពោះថ្ងៃបង្ហាញខ្លួននៅ Anfield នឹងធ្វើឡើងនៅថ្ងៃទី១ ខែកក្ដដា ដូចកីឡាករ James Milner ដែរ។
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំខាងលើនេះ ចូលលេងជាមួយ Burnley តាំងពីឆ្នាំ២០១១ ហើយរដូវកាលនេះវិញរូបគេរកគ្រាប់បាល់បានដល់ទៅ១១គ្រាប់ក្នុងក្របខ័ណ្ឌ English Premier League ។
មិនត្រឹមតែកីឡាករខាងលើនេះទេ ក្រុមហង្សក្រហមក៏កំពុងតែចរចាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Adam Bogdan របស់ក្រុម Bolton ផងដែរ បន្ទាប់ពីអ្នកចាំទីវ័យ២៧ឆ្នាំរូបនេះអស់កុងត្រានៅចុងខែនេះ៕

Post a Comment