GuidePedia

0
ក្លិប​​ជើង​ឯក​អឺរ៉ុប​ FC Barcelona ​បាន​ព្រមព្រៀង​ចុះ​កិច្ច​សន្យា​ទិញ​យក​ ខ្សែ​បម្រើ​ស្លាប Aleix Vidal​ ពី​ Sevilla ផ្លូវ​ការ​ហើយ ​​ក្នុង​​​តម្លៃ​៧,៥​លាន​ផោន (ជាង​១១​លាន​ដុល្លារ) ​ដោយ​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ។


Vidal ដែល​ត្រូវ​បាន​អ្នកចាត់ការ​ Unai Emery ​ដាក់​ឲ្យ​លេង​ជា​ខ្សែ​ការពារ​ស្ដាំ គឺ​ជា​តួ​អង្គ​ដ៏​សំខាន់ ដែល​ជួយ​ឲ្យ​ Sevilla ការ​ពារ​តំណែង​ជើង​ឯក​ UEFA Europa League បាន​នៅ​រដូវ​កាល​នេះ។ ក្រុម​អ្នក​មាន​បុណ្យ​ទិញ​យក​កីឡាករ​វ័យ ២៥​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ជឿ​ថា អាច​នឹង​យក​មក​ជំនួស​តំណែង​ Dani Alves ​ដែល​​នឹង​បញ្ចប់​​កុងត្រា​​​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ខាង​មុខ។

យ៉ាងណាក្ដី ដោយ​សារ​តែ Barca នៅ​ជាប់​បម្រាម​មិន​ឲ្យ​ទិញ​ដូរ​កីឡាករ​ Vidal ​នឹង​ត្រូវ​រង់ចាំ​រហូត​ដល់​​​ ខែ​មករា ឆ្នាំ​២០១៦ ទើប​អាច​ចូល​លេង​បាន។ ដូច្នេះ​មាន​ន័យ​ថា កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ នឹង​ត្រូវ​ខក​ខាន​ប្រកួត​ច្រើន​ខែ នៅ​រដូវ​កាល​ថ្មី។


Vidal ​ដែល​នឹង​ឈាន​ដល់​វ័យ​២៦​ឆ្នាំ ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ ​បាន​​កើត​នៅ​តំបន់​ Catalonia ​ហើយ​បន្ទាប់​ពី​​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ក្រុម​ Almeria ​ក្រុម​ជើង​ឯក​ Europa League (Sevilla) ក៏​ទិញ​​យក កាល​ពី​រដូវ​ក្ដៅ ឆ្នាំ​២០១៤៕

Post a Comment

 
Top