GuidePedia

0
អង្គ​ភាព​រៀប​ចំ​ការ​ប្រកួត​យុទ្ធ​​គុន​ចម្រុះ​ឈាន​មុខ​គេ​ប្រចាំ​ទ្វីប​អាស៊ី ONE Championship (ONE) កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​​ពី​ការ​ប្រកួត​ទាំង​៩​គូ​​​ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​ក្នុង​កម្ម​វិធី ONE: DYNASTY OF CHAMPIONS ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុ​នា ខាង​មុខ​នេះ នៅ​លើ​សង្វៀន Guangzhou Tianhe Gymnasium ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន​។


ONE នឹង​នាំ​​មក​​ជូន​នូវ​ការ​ប្រកួត​ដ៏​គួរ​​ឲ្យ​ចាប់​អារម្មណ៍​មួយ​​ក្នុង​ការ​ប្រកួត​គូ​ឯក​ក្នុង​ទម្ងន់​៦៥,៨​គីឡូ​ក្រាម ខណៈ​ដែល​កីឡាករ​សញ្ជាតិ​រុស្សី Timofey Nastyukhin នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹង​កីឡាករ Yusuke Kawanago របស់​ជប៉ុន​​។

កីឡាករ Marcos Santana និង​កីឡាករ Ruel “The Wushu” Catalan របស់​ហ្វី​លី​ពីន ក៏​នឹង​ត្រូវ​ជួប​​គ្នា​ក្នុង​ការ​ប្រកួត​​ក្នុង​ទម្ងន់​​ ៥៦,៧​ គីឡូ​ក្រាម ខណៈ​ដែល​កីឡាករ Zorobabel Moreira នឹង​ត្រូវ​វិល​ទៅ​កាន់​សង្វៀន​​ដាក់​ទ្រុង​របស់ ONE វិញ​នៅ​ពេល​ប៉ះ​ជា​មួយ​នឹង​កីឡាករ Christian Holley​។

ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន ONE Championship Chinese Flyweight Tournament (ទម្ងន់​ ​៥៦,៧​ គីឡូ​ក្រាម) កីឡាករ​ Wang Shuo នឹង​ត្រូវ​ធ្វើ​ការ​​ប្រជែង​ជា​មួយ​នឹង Ba Ya La Ga ខណៈ​ដែល​កីឡាករ Wu Ze នឹង​ត្រូវ​ប៉ះ​​​ជា​មួយ Wu Hui Qiang​។

បន្ថែម​ជាង​នេះ​ទៅ​ទៀត​ ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន Guangzhou Flyweight Tournament Alternate Bout នឹង​ត្រូវ​តម្រូវ​ទៅ​លើ​​ការ​ជួប​គ្នា​រវាង​កីឡាករ Hu Ri Ge និង Zhao Xiao Tong​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ កីឡាករ Ma Jia Wen នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹង​កីឡាករ Biekemulati Nulijiao ហើយ​កីឡាករ Huang Di Yuan នឹង​ត្រូវ​ជួប​ជា​មួយ​នឹង Tian Jian She ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន ONE Championship Chinese Featherweight Tournament​ (ទម្ងន់​៦៥,៨​គីឡូ​ក្រាម)​។

ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន Guangzhou Featherweight Tournament Alternate Bout (ទម្ងន់​ ៦៥,៨​ គីឡូ​ក្រាម) អ្នក​ប្រយុទ្ធ​របស់​ចិន Wang Ya Yong នឹង​ត្រូវ​ជួប​ជា​មួយ Li Yun Long​​។

លោក Victor Cui នា​យក​ប្រតិ​បត្តិ​របស់ ONE Championship បាន​ឲ្យ​ដឹង​ថា៖ «យើង​​ពិត​ជា​មាន​អារម្មណ៍​រំ​ភើប​ដែលយើង​​​ដាក់​ឲ្យ​មាន​ការ​ប្រកួត​ដ៏​អស្ចារ្យ​​សម្រាប់​អ្នក​ស្នេហា​​កីឡា​វាយ​ដាក់​ទ្រុង​របស់​ចិន​។ ក្នុង​ការ​ប្រកួត​គូ​ឯក យើង​មាន​តា​រា​ឆ្នើម​អន្តរ​ជាតិ​ពីរ​នាក់​នឹង​ត្រូវ​ជួប​គ្នា ខណៈ​ដែល​កីឡាករ​រុស្ស៊ី Timofey Nastyukhin នឹង​ត្រូវ​ប៉ះ​កីឡាករ​ជប៉ុន Yusuke Kawanago​។

យើង​​ក៏​មាន​ការ​ប្រកួត​ដណ្តើម​ពាន​ក្នុង​​ទម្ងន់​​​ ៥៦,៧​ គីឡូ​ក្រាម និង​ ៦៥,៨​ គីឡូ​ក្រាម​ផ​ងដែរ​ដើម្បី​ស្វែង​រក​អ្នក​ខ្លាំង​បំផុត​នៅ​លើ​ទឹក​ដី​នេះ​។ សូម​ត្រៀម​ខ្លួន​ទទួល​យក​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​កម្រិត​ពិភព​លោក​​មួយ​​នេះ​»​៕

Post a Comment

 
Top