GuidePedia

0
ខ្សែ​បម្រើ ​Marouane Fellaini ក្រុម​ Manchester United ​និង​ Eden Hazard របស់​ Chelsea បាន​ស៊ុត​បញ្ចូល​ទី ​និង​ជា​តួ​អង្គ​ដ៏​សំខាន់​ជួយ​ឲ្យ​ ក្រុម​ជម្រើស​ជាតិ​បែលហ្សិក យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​បារាំង​ ដែល​ជា​​ក្រុម​ម្ចាស់​ផ្ទះ​ Euro 2016 ​ដោយ​លទ្ធផល​ ៤-៣ ដល់​ក្នុង​ទឹក​ដី​​នា​កីឡដ្ឋាន Stade de France កាល​ពី​យប់​មិញ។


​Fellaini ​ជា​អ្នក​រក​គ្រាប់​បាល់​២​គ្រាប់ ឲ្យ​បែលហ្សិក​ នាំ​មុខ​មុន​នៅ​តង់​ទី​១ នាទី​១៧ និង​នាទី​៤២ មុន​ពេល​ assist ឲ្យ​ Radja Nainggolan ​ស៊ុត​១​គ្រាប់​ទៀត​នៅ​ដើម​តង់​ទី​២។ Mathieu Valbuena ​បាន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ ជួយ​បារាំង​តាម​១​គ្រាប់​វិញ នៅ​នាទី​៥៣ ប៉ុន្តែ​ចន្លោះ​ពេល​តែ​១​នាទី Hazard ​ក៏​មាន​ឱកាស​ទាត់​​បាល់​ពិន័យ​១១​ម៉ែត្រ បាន​សម្រេច។ ​យ៉ាងណាក្ដី ​បារាំង​តាម​២​គ្រាប់​វិញ​ទៀត ​នៅ​ចុង​ម៉ោង​ដោយ​ Nabil Fekir ​នាទី​៨៩ និង​ Dimitri Payet ​នាទី​៩០+។



Post a Comment

 
Top