GuidePedia

0
ភ្នាក់​ងារ​​ខ្សែ​ប្រយុទ្ធ Karim Benzema ​របស់​​ក្រុម​ Real Madrid ​​បាន​ធ្វើ​ការ​បដិសេធ​ច្រាន​ចោល​ នូវ​ពាក្យ​ចចាមអារ៉ាម ​ដែល​​លើក​ឡើង​ថា ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​បារាំង ​ត្រៀម​នឹង​ចាក​ចេញ​ពី​ស្តេច​ស ទៅ​កាន់​ Manchester United។


​ពាក្យ​ចចាមអារ៉ាម​មួយ​ បាន​លើក​ឡើង​ថា អ្នកចាត់ការ​ក្រុម​ Real ថ្មី​ លោក​ Rafa Benitez ​​មិន​បាន​​គិត​ចង់​យក​ Benzema ​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់ ក្នុង​គម្រោង​របស់​លោក​នៅ​ Santiago Bernaebeu ​នា​រដូវ​កាល​ថ្មី​ខាង​មុខ​ទេ។

​ភ្នាក់ងារ​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ លោក​ Karim Djaziri ​ដែល​បាន​បដិសេធ​ សេចក្ដីរាយការណ៍​ថា​លោក​បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡុងដុង ដើម្បី​ពិភាក្សា​ផ្ទេរ​ Benzema ទៅ​កាន់​ក្លិប​នៅ Premier League ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្សែ​ប្រយុទ្ធ​របស់​លោក នឹង​មិន​ចាក​ចេញ​ពី​ទីក្រុង​ Madrid ឡើយ។

​ លោក​ Djaziri បាន​ប្រាប់​ដល់​ Marca ថា៖ “ខ្ញុំ​មិន​បាន​ជួប​ក្លិប​ណា​ទាំង​អស់ នៅ​ក្នុង​ទីក្រុង​ឡុងដុង ហើយ​ក៏​មិនមែន​ Man Utd ឬ​ក្លិប​ផ្សេង​ណា​ឡើយ។ ហេតុអ្វី បាន​ជា​ Benzema ត្រូវ​ផ្ទេរ​ទៅ​ Manchester? គាត់​រីករាយ​នៅ​ទីក្រុង Madrid ហើយ​គាត់​ក៏​មិន​ចង់​ចាក​ចេញ​ដែរ។ គាត់​ចង់​ចូល​និវត្តន៍ នៅ​ Real Madrid តែ​ម្ដង”។


កាល​ពី​រដូវ​កាល​២០១៤/១៥ Benzema បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​ Real បាន​២២​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប ៤៦​ប្រកួត ប៉ុន្តែ​ពុំ​បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​បាន​ពាន​អ្វី​មួយ​ឡើយ៕

Post a Comment

 
Top