GuidePedia

0
កាលពី​ពេល​ថ្មីៗ​នេះ​ Cristiano ​Ronaldo​ បាន​ឲ្យ​ដឹង​ថា​ រូបគេ​មាន​គម្រោង​ចេញ​លក់​ទឹកអប់​សម្រាប់​បុរស​ នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ ដែល​​នេះ​គឺ​ស្រប​ពេល​ដែល​ Zlatan Ibrahimovic​ បាន​បង្ហាញ​ពី​គម្រោង​របស់​គេ​ ក្នុង​ការ​ចេញ​លក់​ទឹក​អប់​ដូច​គ្នា​​ដែរ​អញ្ចឹង។​


កាល​ពី​ពីរ​ថ្ងៃ​មុន​នេះ​ Zlatan Ibrahimovic​ បាន​ប្រកាស​ថា​ រូបគេ​មាន​គម្រោង​ចេញ​លក់​ទឹកអប់​ ដោយ​ប្រើ​ឈ្មោះ​របស់​គេ​ជា​ឈ្មោះ​របស់​ទឹកអប់​នេះ​។​ តាមរយៈ​នេះ​ប្រសិន​បើ​ទឹកអប់​របស់​តារា​បាល់ទាត់​ដ៏​ល្បី​ទាំង​ពីរ​ នឹង​ចេញ​លក់​ព្រមគ្នា​មែន​នោះ​ វា​ប្រៀប​ដូច​ជា​ការ​ប្រកាស​ធ្វើការ​ប្រកួត​គ្នា​មួយ​ នៅ​ក្រៅ​ទីលាន​បាល់ទាត់​ គឺ​វា​ជា​សង្គ្រាម​ផ្នែក​ជំនួញ​គ្រឿងសម្អាង​ នៅ​លើ​ទីផ្សារ​រវាង​កីឡាករ​បាល់ទាត់​ទាំងពីរ​រូប។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​វិភាគ​បាន​និយាយ​ថា​ ទាំង​ Cristiano ​Ronaldo​​ និង​ Zlatan ​Ibrahimovic​ គឺ​ជិត​ចូល​ដល់​ដំណាក់​កាល​ចុងក្រោយ​ នៃ​អាជីព​ជា​អ្នកកីឡា​របស់​ពួកគេ​ហើយ​ ដូច្នេះ​ វា​បាន​ស​បញ្ជាក់​យ៉ាង​ច្បាស់​​ ពួកគេ​កំពុង​ប្រើ​យុទ្ធសាស្ត្រ​វាយ​លុក​ទីផ្សារ​ ដោយ​ប្រើ​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​របស់​ពួកគេ​ មុន​ពេល​ការ​ចូលនិវត្តន៍​ខិត​ចូល​មកដល់។​

Post a Comment

 
Top