ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Khmer Real Estats លើកទី៤ ឆ្នាំ២០១៥ បានឈានដល់វគ្គ ផ្ដាច់ព្រ័ត្រហើយ ដែលនឹងប្រកួតនៅថ្ងៃទី២៨ ខែមិថុនា ចុងសប្ដាហ៍នេះ រវាងក្រុម Christinair Tour និងក្រុម HPL នៅលើ ទីលាន My-Team ។ ចាំមើលតើក្រុមណា នឹងក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់មិន អាជីពរដូវកាលថ្មីនេះ?
ក្រុម Christinair Tour ធ្លាប់បានគ្រងតំណែងជើងឯកពានមិនអាជីព ដែលរៀបចំដោយក្រុមហ៊ុន Khmer Real Estate នេះម្ដងរួចមកហើយ កាលពីឆ្នាំ២០១៣ បន្ទាប់ពីបានយកឈ្នះក្រុម URC ក្នុងវគ្គផ្ដាច់ព្រ័ត្រជាមួយនឹងលទ្ធ ផលបច្ចេកទេស ៤-៣ ។ ប៉ុន្ដែនៅឆ្នាំ២០១៤ ក្រុមនេះ មិនបានចូលរួមប្រកួត ដើម្បីការពារ តំណែងជើងឯករបស់ខ្លួន នោះទេ លុះដល់ឆ្នាំ២០១៥ នេះទើបក្រុម Christinair Tour បានចូលរួមសាជាថ្មី ហើយក៏មានឱកាសឡើងដល់វគ្គ ផ្ដាច់ព្រ័ត្រតែម្ដង ។
ថ្វីដ្បិតតែ Christinair Tour គឺជាក្រុមលេចធ្លោមួយក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះក៏ពិតមែន ប៉ុន្ដែសម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងតំណែងជើង ឯកជាមួយ ក្រុម HPL ចុងសប្ដាហ៍នេះ មិនដឹងថា Christinair Tour មាន សំណាងអាចក្លាយជាម្ចាស់ជើង ឯកម្ដងទៀត ក្នុងរដូវកាលថ្មីនេះបាន ឬក៏អត់នោះទេ ព្រោះកីឡាករ ក្រុម HPL ក៏មិនធម្មតាដែរ ។ជាក់ស្ដែងក្រុមទាំងពីរ ធ្លាប់ជួបគ្នាម្ដងរួចមកហើយ នៅក្នុងជំនួបវគ្គជម្រុះ និងសន្សំពិន្ទុក្នុងពូល A ប៉ុន្ដែលទ្ធផលប្រកួតពេញម៉ោងនោះ បានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ ។ ដូច្នេះវគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះ ច្បាស់ជាល្អមើលមិន ខាន ព្រោះក្រុមឡើងដល់វគ្គចុងក្រោយនេះ សុទ្ធតែជាក្រុមខ្លាំងៗដូចគ្នា ។
ដោយឡែកក្រុម YFC និងក្រុម RFL ក៏ត្រូវជួបគ្នា ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ និងលេខ៤ផងដែរ ក្នុងថ្ងៃជាមួយ គ្នានោះ នៅលើទីលាន My-Team បន្ទាប់ពី ក្រុមទាំងពីរ បរាជ័យក្រោមថ្វីជើងក្រុម Christinair Tour និងក្រុម HPL ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយគ្រាប់បាល់ប៉េណាល់ទីដូចគ្នាកាលពីសប្ដាហ៍ មុន នោះ ៕

Post a Comment