GuidePedia

0
កីឡាករយុវជនអាយុក្រោម១៥ឆ្នាំរបស់ក្លឹប ភ្នំពេញក្រោន២រូប គឺកីឡាករ ស្វាង សំណាង និងកីឡាករ សុខ បញ្ញា បានធ្វើដំណើរទៅប្រទេសអូស្ដ្រាលីហើយកាល ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ម្សិលមិញ ដើម្បីធ្វើការ ហ្វឹកហាត់រយៈពេលខ្លីជាមួយនឹងកីឡាករយុវជនក្លឹប Wellington Phoenix’s Academy នៅទីនោះ ។


ក្លឹប Wellington Phoenix’s Academy គឺជាក្រុមកីឡាករពោរពេញដោយសមត្ថភាពដែលកំពុងលេងក្នុងលីកយុវជន នៅអូស្រ្ដាលី ។ សម្រាប់ការបង្ហាញវត្តមាន របស់កីឡាករកម្ពុជា ស្វាង សំណាង និងកីឡាករ សុខ បញ្ញា ថ្នាក់ដឹកនាំ ក្លឹបភ្នំពេញក្រោនយល់ថា វាគឺជាឱកាសដ៏ល្អបំផុត ដែលពួកគេត្រូវសង្កេតមើលពីទម្រង់ លេង និងដកស្រង់យកបទ ពិសោធន៍ល្អខ្លះៗមកចែករំលែកដល់មិត្តរួមក្រុមនៅកម្ពុជា ។

ជាមួយគ្នានោះដែរក្លឹបភ្នំពេញក្រោន ក៏បានបញ្ជូនកីឡាករយុវជន U-15 របស់ខ្លួន៣រូបទៀតទៅកាន់ទីក្រុង Osaka ប្រទេសជប៉ុន ដើម្បីនឹងចូលរួមក្នុងការប្រកួត ដណ្ដើមពានរង្វាន់ Japane Mekong U-15 ជាមួយក្រុមជម្រើសជាតិ យុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា ដែលនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៥ នេះផងដែរ ។

គួរបញ្ជាក់ថា ពានរង្វាន់ Japane Mekong U-15 មានក្រុមយុវជនតាមតំបន់ដងទន្លេមេគង្គជាច្រើនបានចូលរួមក្នុងនោះរួមមានក្រុម U-15 កម្ពុជា, ថៃ, វៀតណាម , មីយ៉ាន់ម៉ា និងឡាវ ។ រីឯក្រុម Japane Mekong U-15 ម្ចាស់ផ្ទះជប៉ុន មានដូចជាក្រុម Vissel Kobe U-15 និង Sanfrecce Hiroshima FC Junior Youth ៕

Post a Comment

 
Top