GuidePedia

0
កីឡាករ Neymar ​ខ្សែ​រប្រយុទ្ធ​បច្ចេកទេសខ្ពស់​របស់​ក្រុម Barcelona ក្នុងក្របខ័ណ្ឌ La Liga អេស្ប៉ាញ​មាទំនុកចិត្តនិងជឿ​ជាក់​ថា​កីឡាករ Lionel Messi ដែល​ជា​​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើមមិត្ត​រួម​ក្រុមរបស់គាត់ សាកសម​នឹង​ទទួល​បាន​រង្វាន់​កីឡាករ​ឆ្នើម​ពិភពលោក ឬ "FIFA Ballon d'Or​" នៅ​ក្នុង​ឆ្នាំ 201​​5 នេះខ្លាំងណាស់បន្ទាប់​ពី​រូបគាត់បានបញ្ចេញទម្រង់លេងយ៉ាងល្អឥតខ្ចោះ​ជួយអោយក្រុម "Barcelona" ​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​បីក្របខ័ណ្ឌនា​រដូវ​កាល​កន្លលងមកនេះ​។


ប្រធានក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ី​លរូបនេះបានមានប្រសាសន៍ ​ឱ្យ​ដឹង​​បន្ទាប់​ពី​ការ​ប្រកួត​"Brazil" ​ផ្តួ​ល Pero ​ក្នុង​លទ្ធ​ផល 2-1 នៅ​ក្នុង​ក្របខ័ណ្ឌ Copa America ឆ្នាំ 201​​5 នៅ​ក្នុង​ប្រទេស​ឈីលី​នេះ​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​ថា "ពានរង្វាន់បាល់មាស​ឆ្នាំ 201​​5 "FIFA Ballon d'Or​" មានម្ចាស់រួចរាល់ទៅហើយ​ ម្ចាស់ពាន រង្វាន់នោះគឺជាកីឡាករ Messi នេះគឺ​ជា​ទស្សនៈ​របស់​ខ្ញុំ​"។


ក្នុងពេលស្របគ្នានោះដែរ Neymar ​ជឿ​ថា​ប្រសិន​បើ​​គាត់មាន​ឈ្មោះ​ជាកីឡាករបីអ្នក​ចុង​ក្រោយ​ក្នុងការដណ្តើម​ពានរង្វាន់នោះវាគឺជាកិត្តិយសនិងជាបទពិសោធន៍ ដ៏ធំធេងណាស់សម្រាប់កីឡារករអាជីពរបស់គាត់។

Post a Comment

 
Top