GuidePedia

0
កម្ពុជា​បាន​ចាប់​គូប្រកួត​បើកឆាក​ជាមួយ​សិង្ហ​បុរី ដែល​ជា​ជើង​ខ្លាំង​គួរសម​ក្នុង​វគ្គ​ជម្រុះ​World Cup 2018 ​ជុំ​ទី​២​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ការ ប្រកួត​បើកឆាក​ដំបូង​ក្នុង​ក្របខណ្ឌ​FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​រវាង​កីឡាករ​ព្រះរាជាណាចក្រ​កម្ពុជា និង​កីឡាករ​សិង្ហ​បុរី ត្រូវ​ធ្វើ​ឡើង​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥​វេលា​ម៉ោង​៤​រសៀល​ក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា។


កីឡាករ​កម្ពុជា​ក៏​គ្រោង​នឹង​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​សម្រាប់​ការប្រកួត​បាល់ទាត់​World Cup 2018 ជាមួយ​បណ្ដា​ប្រទេស​មួយចំនួន​នៅក្នុង​Group E ដែល​មាន​ដូច​ជាៈ​

នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ កម្ពុជា​ជួប​ប្រកួត​ជាមួយនឹង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​វេលា​ម៉ោង​១៨​និង​៣០​នាទី​លើទឹក​ដី​ប្រទេស​កម្ពុជា។
នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥ កម្ពុជា​ក៏​នឹង​ជួប​ប្រកួត​ជាមួយ​ប្រទេស​ជប៉ុន​ នៅ​ទឹកដី​ប្រទេស​ជប៉ុន។
នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥ កម្ពុជា​ក៏​នឹង​ជួប​ប្រកួត​ជាមួយ​ប្រទេស​ស៊ី​រី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​វេលា​ម៉ោង​១៨​និង​៣០​នាទី។
នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ កម្ពុជា​ក៏​នឹង​ជួប​ប្រកួត​ជាមួយ​ប្រទេស​សិង្ហ​បុរី​ជាថ្មី​ម្ដងទៀត​នៅ​ទឹកដី​សិង្ហ​បុរី។
នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កម្ពុជា​នឹង​ជួប​ជាមួយ​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។
នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កម្ពុជា​ក៏​នឹង​ជួប​ជាមួយ​ប្រទេស​ជប៉ុន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ប្រទេស​កម្ពុជា។
នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ កម្ពុជា​ក៏​នឹង​ជួប​ប្រកួត​ជាមួយ​ប្រទេស​ស៊ី​រី​នៅ​ទឹកដី​ស៊ី​រី​។​


ប្រវត្តិ​ត្រួសៗ​មួយ​ចំនួន ​ដែល​កីឡាករ​ប្រទេស​កម្ពុជា​ធ្លាប់​ជួប​ប្រកួត​កន្លងមក​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​មាន​ដូចជា កម្ពុជា​ប្រកួត​ជាមួយ​ម៉ា​កាវ ក្នុង​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥ ជា​លទ្ធផល​១​ទល់នឹង​១​។ កម្ពុជា​ប្រកួត​ជាមួយ​នឹង​ម៉ាកាវ​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៥ ដោយ​កម្ពុជា​យកឈ្នះ​ម៉ាកាវ​៣​ទល់នឹង​០​។ ការប្រកួត​ចុងក្រោយ​រវាង​កម្ពុជា និង​សិង្ហ​បុរី​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ជា​លទ្ធផល​កម្ពុជា​ចាញ់​សិង្ហ​បុរី​២​ទល់​៤៕

Post a Comment

 
Top