រឿម វណ្ណះ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ នឹងឡើងទូទាត់បញ្ជីជាមួយ ប៊ិត ប៊ុនធឿន អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ នាល្ងាចថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០១៥ខាងមុខនេះនៅលើសង្វៀនTV3។
ប៊ិត ប៊ុនធឿន មិនធ្លាប់ដែលបានជួបរឿម វណ្ណះ ទេកន្លងមក។ ដូច្នេះសម្រាប់ការជួបគ្នាលើកនេះ គឺជាលើកទី១សម្រាប់ពួកគេទាំងពីរសាកល្បងសមត្ថភាពបច្ចេកទេសរបស់គេហើយ។ ប៊ុនធឿន ឥឡូវនេះមិនធម្មតាឡើយ ឡើងប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះ គេវាយមិនដែលចាញ់នោះទេ។ និយាយរួមតាំងពីចូលឆ្នាំ២០១៥នេះ ប៊ុនធឿនវាយឈ្នះរហូត ដោយវាយឈ្នះសុទ្ធតែជើងខ្លាំងថែមទៀត និងចុងក្រោយនេះ គេវាយឈ្នះម៉ៅ ដាំដូច ក្លិបខ្លារខិនមានរិទ្ធក្នុងទឹកទី៥ ។
អ្នកលេងកណ្ដាប់ដៃប៊ិត ប៊ុនធឿន ឲ្យតែគេដាក់ចិត្តថាប្រកួត គឺប្រាកដជាល្អហើយ។ ប៊ុនធឿន មានផ្លែល្អទាំងកណ្ដាប់ដៃ ទាំងស្នៀតទាត់ និងជង្គង់ កែង ហើយមួយរយៈពេលចុងក្រោយនេះ គេឡើងប្រកួតមានស៊ុហ្វល្អថែមទៀត គឺវាយប្រាំទឹកពេញតែម្តង។ រឿម វណ្ណះ គេជាជើងខ្លាំងមកពីជាយដែន។ ជាទម្លាប់របស់គេ ប្រកួតច្រើនចូលប្ដូរកណ្ដាប់ដៃ ទាត់ និងចូលចាប់វ៉ៃជង្គង់ ហើយបើវាយពីរឬបីទឹកដំបូង ផ្ដួលគូប្រកួតមិនបានទេនោះ រឿម វណ្ណះ ច្បាស់ជាចាញ់គេវិញហើយ។ មួយរយៈពេលចុងក្រោយនេះ គេមានការស្រុតធ្លាក់ចុះច្រើន។
ឡើងប្រកួតពីរប្រកួតចុងក្រោយនេះ វណ្ណះវាយចាញ់ទាំងពីរប្រកួត គឺចាញ់ឯម លីថូ អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យដោយពិន្ទុ និងមួយប្រកួតចុងក្រោយ គឺវាយចាញ់ង៉ែត្រ រដ្ឋា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ។ ទោះបីជាយ៉ាងណា សម្រាប់ការជួបគ្នារវាង រឿម វណ្ណះ និងប៊ិត ប៊ុនធឿនលើកនេះ ពុំមាននរណាហ៊ានទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ព្រោះអ្នកប្រដាល់ពីរនាក់នេះ មានផ្លែល្អប្រហាក់ប្រហែលគ្នា។
ប្រាក់ ចាន់ស៊ីន អ្នកប្រដាល់ក្លិបមិត្តប៉ូលិស ត្រូវគេផ្គូផ្គងឲ្យជួបសងសឹកជាមួយឡៅ ផានាថ អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រាម្តងទៀត ដើម្បីទូទាត់បញ្ជីគ្នា ព្រោះពួក គេ ជួបគ្នាពីរលើកកន្លងមកនេះ ដោយប្រាក់ ចាន់ស៊ីន វាយចាញ់ផានាថ ដោយពិន្ទុទាំងពីរលើក។ អ្នកប្រដាល់ទាំងពីរនាក់នេះ ឲ្យតែជួបគ្នាពួកគេវាយគ្នាទៅវិញ ទៅមក ដែលមើលទៅហាក់ដូចជាវាយគ្នាខ្លាំងណាស់ តែខាងក្រុមអ្នកវិភាគប្រដាល់និយាយថា ពួក គេទាំងពីរគឺអត់វាយគ្នាអស់ពីសមត្ថភាពទេ។
តាមពិត ឡៅ ផានាថ ក៏ជាអ្នកប្រដាល់អន់ដែរ។ ឡើងប្រកួតច្រើនលើកមកហើយកម្រឈ្នះគេណាស់ ពោលគឺបានត្រឹមឈ្នះចាន់ស៊ីន ពីរលើកនេះប៉ុណ្ណោះ ក្នុង ចំណោមការប្រកួតជាងដប់លើកកន្លងមកនេះ។ ផានាថ ប្រកួតចុងក្រោយនេះ វាយចាញ់វ៉ាន់ ចាន់វ៉េត ក្លិបព្រះខ័នរាជដោយពិន្ទុ ។ ឯការប្រកួតចុងក្រោយរបស់ប្រាក់ ចាន់ស៊ីន វិញ គឺវាយចាញ់ឡៅ ផាននាថនេះឯង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥កន្លងមកនេះ។ ចាំមើល ការជួបគ្នាលើកទី៣នេះ តើអ្នកណាជាអ្នកឈ្នះនោះ? រិទ្ធ ប្រាក់ប៊ិន អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០នឹងជួបជាមួយជើងចាស់ថាន រ៉ាឌី អ្នកប្រដាល់ក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន។
រវាងអ្នកទាំងពីរនេះ តាមមើលទៅ រិទ្ធ ប្រាក់ប៊ិន មិនអាចឈ្នះថាន រ៉ាឌី នោះឡើយ។ ត្បិតប្រាក់ប៊ិន គេវាយចាញ់ទាំងជើងថ្មីគង់ ហ៊ូវ ក្លិបបូរីរាជសីហ៍មានរិទ្ធដល់ទៅពីរលើកទៅហើយ ទម្រាំជួបថាន រ៉ាឌី ដែលជាអ្នកប្រដាល់ជើងចាស់ មានកណ្ដាប់ដៃធ្ងន់ទៀតនោះ តើប្រាក់ប៊ិន អាចតស៊ូបានឬ? រ៉ាឌី ប្រកួតចុងក្រោយនេះ វាយឈ្នះ ម៉ន រដ្ឋា ជើងខ្លាំងក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុ។ ចំណែក ផាន់ ពិសិដ្ឋ អ្នកប្រដាល់ក្លិបគុជសាកីឡា ត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយ ឡុង ប៊ុនយីមអ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា។ ពួកគេទាំងពីរនាក់នេះមិនដែលប៉ះគ្នាទេពីមុនមក។ ពិសិដ្ឋនេះ ជាអ្នកប្រដាល់ស្រករក្រោយ តែមានផ្លែល្អនិងចិត្តប្រដាល់ធំ។
ឡុង ប៊ុនយីម ថ្វីត្បិតតែជាអ្នកប្រដាល់ស្រករមុន ប៉ុន្តែមិនដឹងថាអាចយកឈ្នះ ផាន់ ពិសិដ្ឋបានឬអត់ទេ? ប៊ុនយីម ប្រកួតពុំដែលឃើញឈ្នះគេទេ។
យ៉ាម ឡយ អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រា នឹងជួបសងសឹកជាមួយ ឃិត ទូច អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម។ ឡយ ធ្លាប់វាយចាញ់ ទូច ដោយពិន្ទុម្តង កាលពីខែកញ្ញា ឆ្នាំ២០១៤កន្លងមក។ ចាំមើលលើកនេះ យ៉ាម ឡយ អាចយកឈ្នះឃិត ទូច បានឬអត់៕

Post a Comment