ខ្សែប្រយុទ្ធ Zlatan Ibrahimovic ដែលទើបតែរួចផុតពីការជួបពិន័យព្យួរបីប្រកួត បានបង្កើតភាពអស្ចារ្យក្នុងពេលក្រុម Paris Saint Germain ទទួលជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Nantes ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើឲ្យពួកគេខិតកាន់តែកៀកឆ្ពោះទៅកាន់ការឈ្នះពានរង្វាន់លីកបារាំងជាលើកទី ៣ ជាប់ៗគ្នា។
ខ្សែប្រយុទ្ធអន្តរជាតិរជាតិស៊ុយអែតរូបនេះបានធ្វើឲ្យបាល់ប៉ះដៃក្នុងពេលរកគ្រាប់បាល់ទាំង ២ គ្រាប់ ជាពិសេសក្នុងពេលលេងបាល់នៅចន្លោះជើងរបស់កីឡាករ Oswaldo Vizcarrondo នៃក្រុម Nantes ដើម្បីជួយឲ្យ Blaise Matuidi រកគ្រាប់បាល់បំប៉ោងសំណាញ់នៅនាទី ទី ៣០ ។
ខ្សែប្រយុទ្ធ Edinson Cavani បានជួយឲ្យ PSG មានគ្រាប់បាល់នាំមុខនៅនាទី ទី៣ ហើយជ័យជម្នះនេះបានជួយឲ្យពួកគេមាន ៧៤ ពិន្ទុនៅលើកំពូលតា-រាង ហើយ Lyon ដេញតាមពីក្រោយ ៣ ពិន្ទុ ខណៈនៅសល់ ៣ ប្រកួតទៀត៕

Post a Comment