GuidePedia

0
ពាន​រង្វាន់​បាល់ទាត់​​ពាន​រង្វាន់​បែប​លក្ខណៈ​មហាជន​ ​​Khmer Real Estate-Cup 2015 ដែល​មាន​ក្រុម​ចូលរួម​​ដល់​ទៅ ២០ ក្រុម រៀបចំ​នៅ ២ ទីលាន​ផ្សេង​គ្នា បាន​ឆ្លងកាត់​ការ​ប្រកួត​អស់ ៤ ប្រកួត​មក​ហើយ ដើម្បី​សន្សំ​ពិន្ទុ​ស្វែង​រក​​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

សកម្មភាព​ប្រកួត​លើ​ទីលាន​ដំរីស

ក្រុម​ទាំង ២០ ចែក​ជា ២ ពូល ដោយ​ពូល A មាន ១០ ក្រុម​ត្រូវ​ប្រកួត​នៅ​​ទីលាន My Team (ម្ដុំ​ពោធិចិនតុង) និង ពូល B មាន ១០ ក្រុម​ដូចគ្នា​ ប្រកួត​នៅ​ទីលាន​ដំរីស (ម្ដុំ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា)។

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ដែល​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ពាន​រង្វាន់​នេះ​ឡើង ចង់​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​មិន​អាជីព​បាន​ចូល​បង្ហាញ​សមត្ថភាព​ ដើម្បី​សុខភាព​ល្អ បង្កើត​ទំនាក់ទំនង​ល្អ​រវាង​មន្ដ្រី ឬ​បុគ្គលិក​តាម​ក្រុមហ៊ុន​ឯកជន អង្គការ និង​ស្ថាប័ន​ផ្សេងៗ​ ក្នុង​ន័យ​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​ជាតិ នៅ​​រាល់​ថ្ងៃ​ចុង​សប្ដាហ៍។

សម្រាប់​លទ្ធផល​ពូល A ដែល​ប្រកួត​ចុង​សប្ដាហ៍​កន្លង​ទៅ​មាន៖

Khmer United ៤ – ១ TYGI
H.P.L ០ – ២ Khan Posenchey FC
Prey Sala FC ៣ – ០ Canteen
Christinair Tour ៥ – ២ Ambru
Basak Vs Union (លើក​ពេល​ប្រកួត)

ចំណែល​លទ្ធផល​ពូល B មាន៖

Narita FC ៣ – ២ Anyaya Keila
Narita ៤ – ៣ YFC
RFL ៥ – ០ Multimedia
White Tiger ៤ – ០ Heng Asia
Goodhill ២ – ១ V.Train

សម្រាប់​ប្រកួត​​ចុង​សប្ដាហ៍​​នេះ​មាន៖

ពូល A មាន៖

Prey Sala FC Vs Basac FC
Amru FC Vs Union FC
Khan Posenchey FC Vs Canteen FC
Christinair Tour Vs TYGI FC
Khmer United Vs H.P.L FC

ពូល B មាន៖

Multimedia Vs Anvaya keila FC
Narita FC Vs Nissay FC
Heng Asia Vs V Train FC
White Tiger Vs Goodhill FC
RFL Vs YFC

Post a Comment

 
Top