GuidePedia

0
កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ សហព័ន្ធ​បាល់​ទាត់​កម្ពុជា ​បាន​ផុស​រូប​ឡាន​ក្រុង​មួយ​ដ៏​ស្រស់​ស្អាត​ក្នុង​ទំព័រ ​ Facebook ​របស់​ខ្លួន​សម្រាប់​បម្រើ​ការ ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទីលាន​ផ្សេង​នៅ​ក្នុង​ស្រុក​ក៏​ដូច​ជា ​ក្រៅ​ស្រុក​ផង​ដែរ។


ប៉ុន្តែ​ការ​បញ្ចេញ​ឲ្យ​ឃើញ​នូវ​រូប​រថយន្ត​ក្រុង​នេះ​មិន​ទាន់​អាច​បញ្ជាក់​ថា​ យក​មក​ប្រើប្រាស់​ផ្លូវ​ការ​ឬ​យ៉ាង​ណា​នោះ​ទេ​។ ព្រោះ​នេះ​ជា​លើក​រូប​ថត​នេះ​បង្ហោះ​ ដើម្បី​សួរ​យោបល់​ពី​អ្នក​គាំទ្រ​បាល់​ទាត់​ជាតិ​ក៍​ ដូច​ប្រជាជន​ទូ​ទៅ​ឲ្យ​បញ្ចេញ​មតិ​តាម Facebook​ ប៉ុណ្ណោះ។

ដូច​ឃើញ​ក្នុង​រូប​ភាព​ស្រាប់​​ការ​រចនា​ពណ៌​ក៏​ដូច​ជា​រូប​ឡូហ្គោ សហព័ន្ធ​បាល់​ទាត់​កម្ពុជា​( FFC) ឡាន​ក្រុង​នេះ​បើ​មើល​ពិត​ជា​ស្អាត​មែន​ទែន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​មាន​អ្នក​គាំទ្រ​បាល់​ទាត់​ជាច្រើន​ បាន​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន ​ទៅ​លើ​រូប​ភាព​នេះ​ឲ្យ ​បន្ថែម​រូប​ភាព​គោព្រៃ​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ និង​មាន​ដាក់​អាសយដ្ឋាន Facebook ​របស់​សហព័ន្ធ​ទៀត​ផង។

ចុះ​ប្រិយ​មិត្ត​វិញ​បាន​យោបល់​យ៉ាង​ណា​ដែរ​ ចំពោះ​រថយន្ត​ក្រុង​របស់​ក្រុម​ជាម្រើស​ជាតិ​កម្ពុជា​?

Post a Comment

 
Top