Manny Pacquiao នឹងត្រូវវះកាត់ដើម្បីព្យាបាលរបួសស្មា ហើយត្រូវសម្រាក និងមិនអាចឡើងប្រកួត រហូតដល់ទៅជិតមួយឆ្នាំឯណោះ។ នេះបើតាមលោក Neal ElAttrache គ្រូពេទ្យឯកទេសឆ្អឹងបាននិយាយ។
លោក Neal ElAttrache ដែលជាគ្រូពេទ្យពូកែខាងឆ្អឹងនៅទីក្រុង Los Angeles បាននិយាយពីរបួសរបស់ Pacman ត្រង់ស្មានេះថាពិតជាធ្ងន់ធ្ងរហើយត្រូវវះកាត់ជាចាំបាច់នៅសប្ដាហ៍ក្រោយនេះ។ ចំពោះពេលវេលាដែលត្រូវសម្រាកព្យាបាលវិញគឺអាចពី៩ខែរហូតដល់ទៅ១ឆ្នាំឯណោះ ទើបរូបគេអាចមានសភាពដូចដើមវិញ។
ចំពោះរឿងនេះដែរ លោក Michael Koncz ដែលជាក្រុមការងារ Pacquiao បានអះអាងដែរថា ពេលវេលានៃការវះកាត់មិនទាន់បានកំណត់ឱ្យប្រាកដនៅឡើយទេ ប៉ុន្តែកីឡាកររូបនេះពិតជាត្រូវចូលពេទ្យនៅទីក្រុង Los Angeles ពិតមែនដើម្បីព្យាបាលរបួសស្មារបស់។
“យើងបាននិយាយជាមួយគ្រូពេទ្យរួចហើយ ហើយវិធីដែលល្អបំផុតគឺមានតែធ្វើការវះកាត់ទេ ទើបអាចឱ្យអ្វីគ្រប់យ៉ាងត្រលប់ដូចដើមវិញ ខណៈដែល Manny ក៏ OK ដែរ”។ លោក Michael បាននិយាយ។
ត្បិតតែមានបញ្ហារបួសខ្លាំងយ៉ាងនេះក្ដី ប៉ុន្តែកំពូលអ្នកប្រដាល់ហ្វីលីពីនខាងលើនេះបានបញ្ជាក់ដែរថា រូបគេពិតជាចង់ឡើងប្រកួតជាមួយ Floyd ម្ដងទៀតណាស់ ប្រសិនបើអាចមានឱកាស។
ការដែលនិយាយដូច្នេះគឺដោយសារតែ បុរសវ័យ៣៦ឆ្នាំរូបនេះគិតថាខ្លួនមិនបានប្រើកម្លាំងឱ្យអស់១០០%ទេ ពេលឡើងប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅ ពោលគឺប្រើបានតែ៦០%ទៅ៧០%ប៉ុណ្ណោះ ដោយសារមានរបួសត្រង់ស្មាខាងស្ដាំ ៕

Post a Comment