ជំនួបស្លាប់រស់ចាប់ផ្តើមឡើងវិញហើយក្នុង ក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League ដែលជាការ ជួបគ្នារវាងក្រុមម្ចាស់ផ្ទះ Juventus ប៉ះក្រុមភ្ញៀវ ស្តេចស Real Madrid ដើម្បីចាប់ផ្តើមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីចាប់ឆ្នោតរួច ។
សូមបញ្ជាក់នេះជាការវិលមកកាន់វគ្គ៤ក្រុមជាថ្មី ក្រោយពីខកខានរយៈពេល ១២ឆ្នាំរបស់ក្រុមសេះបង្កង់ Juventus ដែលជាក្លឹបលំដាប់លេខ១របស់អ៊ីតាលី ក្នុងការជួបប្រកួតជាមួយក្រុម ការពារតំណែងជើងឯក Champions League ឆ្នាំទៅរបស់លោក Carlo Ancelotti ក្នុង ទឹកដីរបស់ខ្លួនសម្រាប់ជើងទី ១ ដែល នឹងចាប់ផ្តើមនាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) មុនពេលម្ចាស់ ផ្ទះ FC Barcelona ស្វាគមន៍ក្រុមលេខ១មកពីអាល្លឺម៉ង់ Bayern Munich នៅនេះដូចគ្នារាត្រីថ្ងៃស្អែក ។
ជើងកីឡាករ ៖
Juventus
Juventus ត្រូវការតែ៣ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឈ្នះពានក្របខណ្ឌកំពូលអ៊ីតាលី Serie A ចំនួន៤សម័យកាលជាប់ៗគ្នា ហើយក៏ជាក្រុម ដែលរាងឡើងជើង ខ្លាំង ផងដែរនារដូវកាលនេះ ដោយបានទម្លាក់ក្រុមខ្លាំងបន្តបន្ទាប់ ហើយក៏ត្រូវបានគេទទួលស្គាល់ផងដែរថា ជាក្រុមដែលរឹងមាំក្នុងទឹកដី ។ Juventus ធ្លាប់លេងឈ្នះ Real Madrid ក្នុងទឹកដីរហូត ដល់ទៅ ៤ដងឯណោះ ក្នុងចំណោមជួបគ្នា៥ដងនាពេលកន្លងមកក្នុង Champions League នេះដូចគ្នា ដោយអាចមិន ជាភ័យ ប៉ុន្មានទេសម្រាប់រាត្រីនេះ ខណៈដែលមាន Vidal, Evra, Buffon, Pirlo, Chiellini និង Carlos Tevez សុទ្ធ តែជាតារាឆ្នើម ។
សម្រាប់ក្រុមនៅអ៊ីតាលីមួយនេះ អាចអវត្តមានកីឡាករសំខាន់ៗពីរបីរូបនៅក្នុងជើងទីមួយ ក្នុងនោះមាន Paul Pogba, Martín Cáceres និង Kwadwo Asamoah (ត្រូវអវត្តមានរហូតដល់ចប់រដូវកាល)។ សម្រាប់ជើងទីពីរ Martín Cáceres អាចមានឱកាសចូលលេងវិញបាន តែចំណែកឯ Paul Pogba វិញ គឺកំពុងស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយ។
Real Madrid
ងាកមកមើល Real Madrid ទម្រង់លេងឡើងខ្ពស់ត្រដែត ជាមួយនឹងកីឡាករវ័យក្មេងលេងល្អជាច្រើនរូប ហើយក៏ពុំមាននរណាមួយ មានបញ្ហារបួសដែរ ។ ការលុបចោលប្រវត្តិលេងមិនសូវដែលឈ្នះ Juventus ជាកង្វល់ និងចង់លុបបំ បាត់ផងដែរពីសំណាក់គ្រូបង្វឹក ដ៏លេចធ្លោជនជាតិអ៊ីតាលី Ancelotti ក្នុងនាមជា ក្រុមខ្លាំង និងឈ្នះជើងឯកពានធំមួយ នេះចំនួន១១សម័យកាលផងដែរ ។
Real Madrid ត្រូវបន្តអវត្តមានខ្សែប្រយុទ្ធ Karim Benzema នៅក្នុងជើងទីមួយ ដោយសារមានបញ្ហារបួសជង្គង់ ដូច្នេះខ្សែប្រយុទ្ធពីររូបទៀត Javier Hernández និង Jesé អាចត្រូវបានផ្ដល់ឱកាសឲ្យចូលលេងដោយលោក Carlo Ancelotti។
ទន្ទឹមគ្នានេះ Luka Modrić ក៏មានបញ្ហារបួសដូចគ្នា ហើយ Sami Khedira ក៏មិនទាន់មានឈ្មោះនៅក្នុងក្រុមសម្រាប់ជើងទីមួយដែរ ដែលនេះមានន័យថា Real Madrid កំពុងជួបបញ្ហាខ្វះខាតកីឡាករខ្សែបម្រើការពារ។
+ កីឡាករដែលអាចចូលលេងក្នុងជម្រើស១១នាក់ដំបូង៖
Juventus
Juventus អាចលេងទម្រង់ 4-3-1-2 ដែលក្នុងនោះរួមមាន ខ្សែការពារឆ្វេង Patrice Evra, ខ្សែបម្រើការពារ Andrea Pirlo, ខ្សែបម្រើ Roberto Pereya ដែលត្រូវចូលលេងជំនួស Paul Pogba និងចុងក្រោយ ខ្សែប្រយុទ្ធ Carlos Tevez ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ក្នុងក្របខណ្ឌបាល់ទាត់អឺរ៉ុបប្រចាំរដូវកាលនេះ។
Real Madrid
លោក Carlo Ancelotti អាចចាប់ផ្ដើមលេងទម្រង់ 4-4-2 ដែលទម្រង់នេះលោកបានសាកល្បងនៅក្នុងប្រកួតមុន ដោយសារមានបញ្ហាខ្វះខាតខ្សែបម្រើ ហើយក្នុងនោះគេអាចឃើញ Gareth Bale និង Cristiano Ronaldo ចាប់ដៃគ្នា ធ្វើជាខ្សែប្រយុទ្ធមុខ ចំណែកឯ Sergio Ramos នឹងបន្តលេងក្នុងដំណែងខ្សែបម្រើមួយប្រកួតទៀត។
ស្របគ្នា នេះប្រសិនបើ Juventus ប្ដូរមកលេងទម្រង់ 4-2-3-1 វិញ Chicharito អាចមានឱកាសចូលលេងធ្វើជាខ្សែប្រយុទ្ធ អមដោយ Ronaldo និង Bale ធ្វើជាខ្សែប្រយុទ្ធស្លាប។
+ កីឡាករដែលត្រូវតាមដាន៖
- Cristiano Ronaldo vs Stephen Lichtsteiner ខ្សែការពារស្ដាំរបស់ Juventus, Stephen Lichtsteiner នឹងមានការងារច្រើន គឺរូបគេត្រូវធ្វើយ៉ាងណារារាំង Ronaldo ដែលទើបតែរកបាន Hat-Trick កាលពីសប្ដាហ៍មុន កុំឲ្យអូសបាល់ចូលក្នុងតំបន់គ្រោះថ្នាក់បាន។
- Gareth Bale vs Patrice Evra
ទោះបីជាជួបប្រទះបញ្ហាមួយចំនួននៅក្នុងរដូវកាលនេះក្ដី Gareth Bale នៅតែជាតួសំខាន់មួយប្រចាំក្រុម ហើយសម្រាប់ប្រកួតនេះរូបគេ ត្រូវប្រឈមមុខជាមួយអតីតខ្សែការពារឆ្នើមរបស់ Man Utd, Patrice Evra។
- Carlos Tevez vs Pepe
Calos Tevez នឹងចាប់ដៃជាមួយអតីតកីឡាកររបស់ Real Madrid, Álvaro Morata ដើម្បីធ្វើការសម្រុករកគ្រាប់បាល់ តែទោះបីជាយ៉ាងនេះក្ដី ពួកគេក៏ត្រូវជួបការលំបាកមួយចំនួនដែរ ពេលត្រូវជួបជាមួយខ្សែការពារ Pepe និង Varane របស់ Madrid។
+ ប្រវត្តិនៃការជួបគ្នា៖
ខាងក្រោមនេះជាប្រវត្តិប៉ះគ្នារបស់ក្រុមទាំងពីរ៖
22.02.2005 រដូវកាលឆ្នាំ ២០០៤-២០០៥ វគ្គ១៦ក្រុមចុងក្រោយ Real Madrid 1-0 Juventus
09.03.2005 រដូវកាលឆ្នាំ ២០០៤-២០០៥ វគ្គ១៦ក្រុមចុងក្រោយ Juventus 2-0 Real Madrid (ក្រោយពេលម៉ោងបន្ថែម)
21.10.2008 រដូវកាលឆ្នាំ ២០០៨-២០០៩ វគ្គជម្រុះតាមពូល Juventus 1-0 Real Madrid
05.11.2008 រដូវកាលឆ្នាំ ២០០៨-២០០៩ វគ្គជម្រុះតាមពូល Real Madrid 0-1 Juventus
23.10.2013 រដូវកាលឆ្នាំ ២០១៣-២០១៤ វគ្គជម្រុះតាមពូល Real Madrid 2-1 Juventus
05.11.2013 រដូវកាលឆ្នាំ ២០១៣-២០១៤ វគ្គជម្រុះតាមពូល Juventus 2-2 Real Madrid
+ ស្ថិតិដ៏គួរឲ្យចាប់អារម្មណ៍រវាងក្រុមទាំងពីរ
១. ក្រុមទាំងពីរធ្លាប់ជួបគ្នា១៦លើក នៅក្នុងក្របខណ្ឌនេះ ដោយ Real Madrid បានទទួលជ័យជំនះចំនួន៨ដង ចំណែកឯ Juventus ចំនួន៧ដង ហើយក្រុមទាំងពីរនេះធ្លាប់ប្រកួតស្មើគ្នាតែម្ដងប៉ុណ្ណោះ។
២. គ្រូបង្វឹករបស់ Real Madrid នាពេលបច្ចុប្បន្ន លោក Carlo Ancelotti ធ្លាប់ដឹកនាំក្រុមលេងឈ្នះ Juventus តែប្រាំដងប៉ុណ្ណោះ ក្នុងចំណោម២៣ប្រកួត ដោយក្នុងនោះក្រុមរបស់លោកបានស្មើ១២ដង និងចាញ់៦ដង។
៣. Juventus បានចាញ់តែមួយប្រកួតប៉ុណ្ណោះ សម្រាប់ការប្រកួតនៅក្នុងទឹកដីចំនួន៥៤ប្រកួតចុងក្រោយ ក្នុងនោះក្រុមនេះបានឈ្នះ៤៥ដង និងស្មើ៨ដង។

Post a Comment