ទីបំផុតទៅលទ្ធផលដ៏ចម្រូងចម្រាស នៃការប្រកួតប្រដាល់សាកលលំដាប់ថ្នាក់ពិភពលោករវាងកីឡាករហ្វីលីពីន Manny Pacquiao និងកីឡាករអាមេរិកFloyd Mayweather ត្រូវបានគេរកឃើញថាមានកំហុសឆ្គងដ៏ធំមួយ ក្នុងកាត់ក្ដីពីសំណាក់ចៅក្រមទាំងបី។
កាសែតបរទេសជាច្រើន នៅថ្ងៃអង្គារ ទី៥ ឧសភា នេះ បានចុះផ្សាយ ព័ត៌មានដ៏រសើបមួយក្នុងបរិបទស្រដៀងគ្នា ជុំវិញលទ្ធផលនេះ ឲ្យដឹងថា លទ្ធផលនៃការប្រកួតត្រូវបានចៅក្រមទាំងបីឲ្យពិន្ទុខុស។
ក្នុងចំណងជើងថា "Judges marked wrong corners ” កាសែតមួយក្នុងចំណោមកាសែតទាំងនោះ ឈ្មោះ One News (មានវីដេអូផង) បានឲ្យដឹងថា ចៅក្រមទាំងបីក្នុងការប្រកួតនេះ បានផ្ដល់ឲ្យពិន្ទុច្រឡំដោយពិន្ទុរបស់បង្គោលខៀវ (Floyd Mayweather) ត្រូវបានឲ្យទៅបង្គោលក្រហម (Manny Pacquiao) ចំណែកពិន្ទុរបស់ Pacquiao ស្រាប់តែបានមកលើ Floyd ទៅវិញ។
ជាមួយគ្នានេះដែរ យោងតាមកាសែតរបស់ចក្រភពអង់គ្លេស DailyMail វិញក៏បានឲ្យដឹងស្រដៀង គ្នាដែរថា ចៅក្រមទាំងបីនាក់ ឈ្មោះ លោក Glenn Feldman, លោកBurt Clements និងលោក Dave Moretti បានភាន់ច្រឡំ បង្គោលក្រហមទៅជាបង្គោលខៀវ ចំណែកបង្គោលខៀវ ទៅជាបង្គោលក្រហមវិញ ហើយកត់ពិន្ទុខុសតាមនោះ។ កាសែតនេះដាក់ចំណងជើងថា "Conspiracy or accident? - ជាការបន្លំ ឬជាអចេតនា?”
កាសែតទាំងនេះ ក៏បានលើកឡើងពីសាក្សីតាមOnline ជាច្រើន ដែលតវ៉ាជុំវិញរឿងនេះផងដែរ ពួកគេដែលPostរូបភាពពីការផ្ដល់ពិន្ទុខុសរបស់ចៅក្រម និងបានតវ៉ាយ៉ាងខ្លាំងឲ្យមានការប្រកួតឡើងវិញ។
យ៉ាងណាក៏ដោយកាសែតទាំងអស់ខាងលើ មិនទាន់មានការបកស្រាយពីចៅក្រម ឬអ្នកពាក់ព័ន្ធណាម្នាក់ជុំវិញករណីដ៏ក្ដៅគគុកនេះឡើយ។

Post a Comment