ព្រឹត្តិការណ៍នៃការប្រកួតប្រដាល់ក្បាច់គុនខ្មែរ បុរាណលក្ខណៈមិត្តភាព ជាមួយថៃលើសង្វៀនទូរទស្សន៍ អាស៊ីអាគ្នេយ៍ SEA-TV នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៥ កន្លងទៅមាន ៥គូ អ្នកប្រដាល់ ម៉ន ចាន់តារ៉ា ក្លឹបការិយាល័យ ទី៥កងទ័ពជើងគោកចាញ់២ និង៣គូទៀត សុទ្ធតែទទួលបានជ័យជំនះ ។
ឈិន ក្វាន់ង៉ុយ ក្លឹបម្កុដរាជសីហ៍ម្ចាស់ខ្សែក្រវាត់ទម្ងន់៦៥គីឡូ ក៏ត្រូវបានអ្នកប្រដាល់ថៃ Thahan Ek បំបាក់មុខ យ៉ាងខ្លាំងនៅមុខទស្សនិកជន SEA-TV ដោយ ពិន្ទះ ខណៈអ្នកប្រដាល់ បឺត ខាំ ជើងខ្លាំងរបស់កម្ពុជាក្លឹបសាល វ័ន្តកីឡា បានផ្តួលអ្នកប្រដាល់ជនជាតិថៃ ថាន់ វ៉ាឡេក (Than Vallek ) ឲ្យសន្លប់ក្នុងទឹកទី៤ ។
ម៉ន ចាន់តារ៉ា បានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃឈ្មោះ Yorth Thanong ដោយពិន្ទុដាច់តែម្ដង បន្ទាប់ពីប្រកួតគ្នា៥ ទឹកពេញនោះ ដោយសារតែអ្នកប្រដាល់ថៃ រូបនេះធ្លាប់ ផ្ដួល ឯម លីថូ ក្លឹបនិរោធន៍មានជ័យឲ្យតដៃលែងកើតនៅទឹកទី៣ ។
សែន រ៉ាដេត ក្លឹបអប្សរាគុនខ្មែរប្រកួតឈ្នះពិន្ទុអ្នកប្រដាល់ថៃឈ្មោះ Den Sayam ដោយពិន្ទុដាច់ ។ ទឹក១ និងទឹក ២ Den Sayam ហាក់ដូចជាវាយបានល្អពិ សេស នៅទឹកទី២ គេបានធ្វើឲ្យ រ៉ាដេត មានឈាមហូរតាមច្រមុះទៀតផង ។
រ៉ាដេត ដែលជាអ្នកប្រដាល់វាងវាយមួយរូបនោះ បានប្ដូរឥរិយាបថប្រកួតដោយគេប្រើជង្គង់ និងកណ្ដាប់ដៃវាយប្រហារពេញៗញ បណ្ដាលឲ្យអ្នកប្រដាល់ថៃរូប នេះ ស្រុត កម្លាំង ហើយ២ទឹកចុងក្រោយត្រូវ រ៉ាដេត វាយស្ទើរតែទក់សាច់ ។
ចំពោះ ពុទ្ធ ឆាយរិទ្ធី ក្លឹបពុទ្ធសេរីវង្សវិញ បានផ្ដួលអ្នកប្រដាល់អត់ស្នៀតថៃឈ្មោះ Thang Nong ឲ្យខូចជើងបន្តការ ប្រកួតលែងបាននៅទឹកទី៣ ។ អ្នកប្រដាល់ថៃ រូបនេះ បានត្រឹមតែសម្រុកចូលឲ្យគូប្រកួតវាយ ឯខ្លួនចេះត្រឹមតែគ្រវាសដៃផ្ដេសផ្ដាសដែលមើលទៅមិនសមជាអ្នកវាយតប់សោះតែម្ដង ៕

Post a Comment