GuidePedia

0
មុន​ជួប​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ២៣ ឆ្នាំ (U-23) របស់​កម្ពុជា នៅ​ថ្ងៃ​ទី ១៣ ខែ ឧសភា នៅ​កីឡដ្ឋាន Thống Nhất Stadium​ ក្នុង​ក្រុង​ហូជីមិញ ក្រុម U-23 របស់​កូរ៉េខាងត្បូង បាន​ប្រកួត​ត្រឹម​ស្មើ​គ្នា ០ – ០ ជាមួយ​ក្រុម U-23 ​ម្ចាស់​ផ្ទះ​​វៀតណាម នៅ​ក្នុង​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី សៅរ៍ ទី ៩ ខែ ឧសភា ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។


តាម​ការ​ឱ្យ​ដឹង​ពី​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់ការ​ទូទៅ​ក្រុម បាន​ប្រាប់​ថា​ក្រុម U-23 កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម នៅ​​ព្រឹក​មិញ​នេះ ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម U-23 កូរ៉េខាងត្បូង និង​បន្ត​ជួប​ក្រុម​ U-23 ខេត្ត​ឡុងអាន នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា មុន​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០១៥។

U-23 កូរ៉េខាងត្បូង ប្រកួតជាមួយ ម្ចាស់​ផ្ទះ វៀតណាម

ខាង​ក្រោម​ជា​វីដេអូ​ប្រកួត​រវាង​ក្រុម U-23 កូរ៉េខាងត្បូង ជាមួយ​ក្រុម U-23 វៀតណាម៖

Post a Comment

 
Top