ឱកាសក្នុងការដណ្ដើមពានរង្វាន់ La Liga របស់ Real Madrid កាន់តែអស់សង្ឃឹមទៅហើយ ក្រោយពេលប្រកួតបានត្រឹមស្មើជាមួយ Valencia ជាពិសេសអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺការសុតប៉េណង់ទីមិនចូលរបស់ Cristiano Ronaldo ដែលនេះជាការខាតបង់ដ៏ធំធេងមួយរបស់ក្រុម។
ជាការពិតណាស់ នៅក្នុងប្រកួតនេះកីឡាករអ្នកចាំទីរបស់ Valencia, Diego Alves បានធ្វើការសង្គ្រោះបាល់ល្អណាស់ តែប្រិយមិត្តប្រហែលជាមិនបានដឹងទេថា មានរឿងអ្វីកើតឡើងមុនពេល Ronaldo ធ្វើការសុតប៉េណង់ទី។
ថ្មីៗនេះក្រោយពីការប្រកួតបានបញ្ចប់ មានវីដេអូខ្លីមួយបង្ហាញពីការដាក់មនោគមវិជ្ជារបស់ Diego Alves ទៅលើ Ronaldo ដោយរូបគេបាននិយាយថា ‘You’re going to shoot to my right and I’m going to save it’ (អ្នកនឹងសុតមកខាងស្ដាំដៃរបស់ខ្ញុំ ហើយខ្ញុំនឹងចាប់បាល់របស់អ្នក) ទន្ទឹមគ្នានោះ Ronaldo ក៏បានសុតទៅខាងស្ដាំដៃគេមែន ដែលនេះស្ទើរតែមិនគួរឲ្យជឿ។
ទោះបីជាយ៉ាងនេះក្ដីក៏សូមបញ្ជាក់ផងដែរថា Real Madrid ឥឡូវនេះកំពុងឈរនៅទីតាំងលេខពីរក្នុងតារា La Liga មាន៨៦ពិន្ទុនៅក្នុងដៃ ហើយកំពុងតាមពីក្រោយក្រុមកំពូលតារាង Barcelona ៤ពិន្ទុ ជាពិសេសការប្រកួតនៅសល់តែ២ទៀតប៉ុណ្ណោះ តាមរយៈនេះតើអព្ភូតហេតុអាចនឹងកើតមានឡើងដែរឬទេ?

Post a Comment