ការប្រកួតបាល់ទះជម្រុះតាមមណ្ឌលពានរង្វាន់ Leo-Cup National Volleyball 2015 បានចាប់ផ្ដើមប្រកួតបន្តនៅមណ្ឌលខេត្តបាត់ដំបងហើយ នៅថ្ងៃទី១២ ខែឧសភានេះ និងគ្រោងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា។
លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា សម្រាប់មណ្ឌលខេត្តបាត់ដំបងនេះ មានក្រុមបាល់ទះចំនួន៨ក្រុមចូលរួម។ ក្រុមបាល់ទះទាំង៨ដែលបានដាក់ពាក្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ នៅមណ្ឌលខេត្តបាត់ដំបងមានក្រុមអង្គរក្ស-ខេត្តប៉ៃលិន-សាលាស្រុកបាណន់-អធិការនគរបាលក្រុងបាត់ដំបង-សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង-សាលាស្រុកមោងឫស្សី-Green Park Hotel និងក្រុមយុវជនខេត្តបាត់ដំបង។
លោក បឹង គឹមតោ បានឲ្យដឹងទៀតថា ការប្រកួត និងលេងជម្រុះវិលជុំក្នុងពូល ដែលត្រូវបានចែកចេញជាពីរពូល គឺពូលAមាន៤ក្រុម និងពូលBមាន៤ក្រុម ហើយក្រុមទាំង៤ក្នុងពូលនិមួយៗជួបគ្នារហូតទាល់តែអស់ ដើម្បីបូកពិន្ទុ ហើយក្រុមដែលមានពិន្ទុច្រើនជាងគេ និងបន្ទាប់ក្នុងពូលនីមួយៗ ត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងពូល សម្រាប់ឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
សម្រាប់២ក្រុមដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រប្រចាំមណ្ឌលខេត្តបាត់ដំបងនេះ នឹងបានឡើងមកលេងវគ្គ១៦ក្រុមចុងក្រោយ ដែលប្រកួតនៅរាជធានីភ្នំពេញ ដើម្បីដណ្ដើមតំណែងជើងឯកពានរង្វាន់ Leo-Cup National Volleyball 2015។
គួរបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាមណ្ឌលទី៤ហើយ ដែលត្រូវប្រកួតជម្រុះយក២ក្រុម បន្ទាប់ពីមណ្ឌលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ចាមដែលបានបញ្ចប់ការប្រកួតជម្រុះរួចហើយនោះ។
មណ្ឌលទាំង៣ដែលបានបញ្ចប់ ហើយ២ក្រុមក្នុងមណ្ឌលនីមួយៗ ដែលកំពុងអង្គុយរង់ចាំនោះ គឺមណ្ឌលភ្នំពេញមានក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រុមយុវជនបុរី១០០ខ្នង។ មណ្ឌលខេត្តព្រះសីហនុគឺមានក្រុមបញ្ជាការដ្ឋានកងទ័ពជើងទឹក និងក្រុមយុវជនការងារខេត្តកំពត។
មណ្ឌលខេត្តកំពង់ចាមមានក្រុមស្នងការនគរបាលខេត្តកំពង់ចាម និងក្រុមសាលាស្រុកបាធាយ។ ចំពោះក្រុមខ្លាំងទាំង៦ ដែលមិនឆ្លងកាត់វគ្គជម្រុះ ហើយដែលបានអង្គុយរង់ចាំតាំងពីដើមទីមកនោះ មានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង-ក្រសួងមហាផ្ទៃ-ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង-កងពលតូចលេខ៣១-សាលាខេត្តកំពង់ចាម និងក្រុមកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ។
គួរបញ្ជាក់ថា ក្រុមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីឆ្នាំមុន គឺជាជើងខ្លាំងសម្រាប់មណ្ឌលបាត់ដំបងនេះ ហើយក៏ជាក្រុមជើងឯកពានរង្វាន់Hun Sen-Cup ២០១៤ ផងដែរ។ ចាំមើលឆ្នាំនេះក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អាចឈ្នះបានតំណែងនេះទៀតឬអត់៕

Post a Comment