កីឡាករវាយកូនបាល់លំដាប់លេខ៣ពិភពលោករបស់ស្កុតឡែន Andy Murray បានយកឈ្នះកីឡាករជើងខ្លាំងរបស់ម្ចាស់ផ្ទះអេស្ប៉ាញ Rafael Nadal រហស្សនាម “ស្តេចលើទីលានដីឥដ្ឋ” ដោយលទ្ធផល ៦-៣ និង ៦-២ ដើម្បីលើកពាន Madrid Masters ជាលើកដំបូង។
កីឡាករវ័យ២៧ឆ្នាំ Murray មិនដែលឈ្នះ Nadal ទេ ក្នុងការជួបគ្នា៦លើកចុងក្រោយ ហើយនេះជាលើកដំបូងហើយ ដែលអាចបំបាក់កីឡាករអេស្ប៉ាញ និងឈ្នះពាននៅទឹកដីអេស្ប៉ាញថែមទៀត។ នេះជាពានទី២ របស់ Murray សម្រាប់ទីលានដីឥដ្ឋ បន្ទាប់ពីឈ្នះលើកដំបូងនៅទីក្រុង Munich កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន។
សម្រាប់កីឡាករការពារតំណែងជើងឯក Nadal ដែលចង់ឈ្នះពានលើកទី៥ ក្នុងទីក្រុង Madrid មិនអាចសម្រេចក្ដីស្រមៃបានទេ ហើយបរាជ័យមួយប្រកួតនេះទៀតសោត បានធ្វើឲ្យកីឡាករវ័យ២៨ឆ្នាំរូបនេះ ធ្លាក់ដល់ចំណាត់ថ្នាក់លេខ៧ពិភពលោក និងជាលើកដំបូងក្នុងមួយទសវត្សរ៍ចុងក្រោយ ដែល Nadal ធ្លាក់នៅក្រោមចំណាត់ថ្នាក់ Top 5៕

Post a Comment