ព្រឹត្តិការណ៍ SEA Games ទី២៨ ដែលនឹងធ្វើនៅប្រទេសសិង្ហបុរីពីថ្ងៃទី៥ ដល់១៦ ខែមិថុនានោះ កម្ពុជានឹងចាប់ផ្ដើមចេញដំណើរទៅកាន់កន្លែងប្រកួតជា៣ដំណាក់កាល។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ គេហទំព័រ CEN ថាក្រុមកម្ពុជានឹងរៀបចំការចេញដំណើរជា៣ដំណាក់កាល។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជានឹងចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ SEA Games ទី២៨ ដែលនឹងធ្វើនៅប្រទេសសិង្ហបុរីពីថ្ងៃទី៥ ដល់១៦ ខែមិថុនានោះមុនគេ គឺនៅថ្ងៃទី៣១ខែឧសភា។ នេះបើតាមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រាប់ឲ្យដឹងនោះ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សម្រាប់ប្រភេទកីឡាបាល់ទាត់ គឺត្រូវប្រកួតមុនគេ ដូច្នេះត្រូវតែចេញទៅមុនគេ ព្រោះកម្ពុជាត្រូវជួបប្រកួតដំបូងជាមួយក្រុមរបស់ហ្វីលីពីននាថ្ងៃទី៣ ខែមិថុនា ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយសិង្ហបុរី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ឯពូលB មានថៃ ម៉ាឡេស៊ី វៀតណាម ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។
គួរបញ្ជាក់ថា មុនការប្រកួតSEA Gamesនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (U.23) ដែលដឹកនាំដោយលោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon អមដោយកីឡាករចំនួន២៨នាក់ ដែលជាឈុតត្រៀមចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៥នេះ បានត្រៀមនិងប្រកួតកម្តៅសាច់ដុំ ជាលក្ខណៈមិត្តភាពអន្តរជាតិជាច្រើនប្រកួត។
បើតាមលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ បញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកនោះថា ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតកម្តៅសាច់ដុំជាមួយក្រុម U-23 ម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែមេសា ហើយនៅថ្ងៃទី១ ខែឧសភាកន្លងមកនេះដែរ ក្រុមជម្រើសជាតិកម្ពុជាក៏បានជួបប្រកួតជាមួយក្រុមម៉ាឡេស៊ី១ប្រកួតទៀតដែរមុនត្រឡប់មកកម្ពុជាវិញ។
រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ក្រុម U-23 កម្ពុជា ត្រូវជួបក្រុម U-23 កូរ៉េខាងត្បូង នៅទីក្រុងហូជីមិញ និងប្រកួតចុងក្រោយត្រូវជួបក្រុម U-23 របស់ខេត្ត Đồng Tâm Long An នៅថ្ងៃទី ១៥ ខែឧសភា។
គួរបញ្ជាក់ឲ្យដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងការប្រកួតSEA Gamesនេះ បន្ទាប់ពីជួបក្រុមហ្វីលីពីន នៅថ្ងៃទី៣ ខែមិថុនានោះនឹងបន្តជួបក្រុមឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែមិថុនា ហើយប៉ះម្ចាស់ផ្ទះសិង្ហបុរី នៅថ្ងៃទី៨ ខែមិថុនា និងប្រកួតបញ្ចប់ពូលជាមួយមីយ៉ាន់ម៉ា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥៕

Post a Comment