ចង្កៀងភ្លើងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី 28 ត្រូវបានដាក់បង្ហាញថ្ងៃពុធម្សិលម៉ិញនេះ ស្របពេលដែលសឹង្ហបុរីដែលជាម្ចាស់ផ្ទះ ចាប់ផ្ដើមរាប់ថយក្រោយមួយខែគត់មុនព្រឹត្តិការណ៍ នឹងឈានចូលមកដល់ជាផ្លូវការ។
ក្រុមស្ថាបត្យករសឹង្ហបុរីបានរចនាចង្កៀង សំរាប់ភ្លើងគុប Sea Games នេះដ៏ធំដែលមានទីតាំង Waterfront Plaza ដែលបើកចំហជាសាធារណដល់មហាជន។ ស្ថាបត្យករសឹង្ហបុរីម្នាក់ឈ្មោះថា Seah Chee Huang បាននិយាយថា អត្ថន័យនៃការរូបរាងដ៏វែង នៃចង្កៀងនេះគឺបញ្ជាក់ពីចន្លោះ នៃការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ ដែលសឹង្ហបុរីអាក់ខានរយៈ ពេល 22 ឆ្នាំមកហើយពោលគឺចុងក្រោយបំផុតឆ្នាំ 1993។
ចង្កៀងនេះត្រូវបានសាងសង់ឡើងដោយមានកំពស់ 1.92m ដែលមិនអាចមើលឃើញពីផ្នែកខាងក្នុងនៃពហុកីឡដ្ឋានបាន។ កំឡុងពិធីបើកភ្លើងគុបនឹងត្រូវបានដង្ហែពីទីនេះ ដែលនឹងធ្វើការផ្សាយរូបភាពផ្ទាល់ទៅកាន់ អេក្រង់ទូរទស្សន៍ដ៏ធំក្នុងពហុកីឡដ្ឋាន ដែលផ្ទុកទស្សនិកជនបាន 55000 នាក់។
សូមបញ្ជាក់ថាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី 28 នេះនឹងចាប់ផ្ដើមផ្លូវការនៅថ្ងៃទី 5 ខែមិថុនាដែលមានអត្តពលិកប្រមាណ 7 ពាន់នាក់ ប្រកួត 406 វិញ្ញាសាលើប្រភេទកីឡាចំនួន 36៕

Post a Comment