GuidePedia

0
កីឡាការិនី​វាយ​កូន​បាល់​​មាន​​ចំណាត់​ថ្នាក់​លេខ​ ១​ ក្នុង​ពិភពលោក​ Serena Williams បាន​បង្កើន​កំណត់ត្រា​មិន​ស្គាល់​ចាញ់​របស់​នាង​នៅ​រដូវ​កាល​នេះ​រហូត​ដល់​ ​២២​ ប្រកួត។


ក្រោយ​ពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល ៦-៤ និង​ ៦-០ លើ​កីឡា​ការិនី Sloane Stephens ដើម្បី​ឈាន​ទៅ​ប្រកួត​ជុំ​ទី​ ៣ ​នៃ​ព្រឹត្តិការណ៍ Madrid Open កាល​ពី​ថ្ងៃ​ចន្ទ​។

Williams មិន​ធ្លាប់​រង​បរាជ័យ​សោះ​ក្នុង​ទីក្រុង​អេស្ប៉ាញ​មួយ​នេះ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១០ និង​បាន​ផ្តួល​មិត្តរួមជាតិ​អាមេរិក​របស់​នាង​ដើម្បី​កក់​កៅអី​ក្នុង​វគ្គ​ ១៦ ​នាក់​ចុង​ក្រោយ​ក្នុង​ថិរវេលា​តិច​ជាង​មួយ​ម៉ោង​។ ម្ចាស់​ជើង​ឯក Grand Slam ១៩ ​សម័យ​កាល​រូប​នេះ នឹង​ត្រូវ​ជួប Victoria Azarenka ឬ Ajla Tomljanovic ក្នុង​ជុំ​ទី​ ៣ ​នៅ​ថ្ងៃ​នេះ​៕

Post a Comment

 
Top