GuidePedia

0
បើយោងទៅតាមសន្ទុះនៃការលេង របស់ក្រុម FC Barcelona ដែលបានលត់ក្រុមភ្ញៀវមកពី អាល្លឺម៉ង់ Bayern Munich ៣-០ មិនឲ្យតដៃរួចយប់ មិញនេះ គឺជាបេក្ខភាពល្អជាងគេក្នុងចំណោមក្រុមខ្លាំង ទាំង៤ដែល បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ UEFA Champions League ។


ការជួបគ្នាក្នុងជើងទី១ នៅកីឡដ្ឋាន Camp Nou ក្រុមរបស់លោក Luis Enrique ធ្វើបានល្អឥតខ្ចោះដោយមិន របូត១គ្រាប់សោះ និងបំបាក់ក្រុមជើងឯកលេខ១ ប្រចាំប្រទេសបារាំងដែលដឹកនាំដោយ អតីតគ្រូបង្វឹក Barcelona, Pep Guardiola នោះបានរងបរាជ័យយ៉ាងធ្ងន់កត្រឹមនៅសល់១៣នាទីចុងក្រោយបានរបូត ៣ គ្រាប់ផ្ទួនៗ ពីការធ្វើបាន សម្រេចដោយ Lionel Messi ២គ្រាប់នៅនាទី៧៧ និង ៨០ មុនដែលមិត្តរួមក្រុមមកពីប្រេស៊ី ល Neymar បន្ថែមគ្រាប់ ទី៣ នៅនាទី៩០។

នេះជាលទ្ធផលក៏គាប់ប្រសើរមួយ និងសម្លឹងឃើញកៅអីវគ្គផ្តាច់ព្រ័ត្របណ្តើរៗហើយ ហើយអាចនឹងឡើងទៅក្រុមអេ ស្ប៉ាញដូចគ្នាគឺក្រុមការពារតំណែងជើងឯក Real Madrid ក្រោយបញ្ចប់ជើងទី២នៅថ្ងៃទី១៤ ឧសភាសប្តាហ៍ក្រោយ នេះ ។ នៅរដូវកាលឆ្នាំ២០១៤-២០១៥នេះ FC Barcelona អាចឈ្នះពាន៣រួមមាន Copa del Rey, La Liga និង ពានធំ UEFA Champions League ៕




Post a Comment

 
Top