ក្រុម Barcelona នឹងបើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវ Bayern Munich នាម៉ោង១:៤៥នាទីរំលងអាធ្រាត្រយប់នេះ ក្នុងការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ចាំមើលអ្នកមានបុណ្យអាចមានឱកាសសងសឹក Bayern Munich បានឬអត់ ព្រោះថាកាលពីរដូវកាល២០១២-២០១៣ ក្រុមយក្សអាល្លឺម៉ង់ស៊ី Barcelona ដល់ទៅ៧-០ (គិតទាំងពីរជើង) ឯណោះ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដូចគ្នា
សម្ដីអ្នកចាត់ការក្រុមទាំងពីរ ៖
លោក Luis Enrique អ្នកចាត់ការក្រុម Barca បាននិយាយទាំងមានជំនឿចិត្តថា៖ “នេះគឺជាប្រកូតធំខ្លាំងណាស់ ហើយខ្ញុំក៏មានជំនឿចិត្តថាឈ្នះផងដែរ។ ខ្ញុំស្គាល់ Pep ហើយយើងទាំងពីរនាក់ក៏ស្គាល់គ្នាទៅវិញទៅមក ដូច្នេះគ្មាននរណាអាចទាយត្រូវមុននោះទេ។ ខ្ញុំឃើញ Bayern ប្ដូរទម្រង់លេងច្រើនណាស់តាំងពី Pep ចូលទៅដឹកនាំ។ ពួកគេលេងរបៀបសម្រុកខ្លាំង ដូច្នេះយើងត្រូវលេងការពារហើយវាយបក នោះយើងនឹងទទួលជោគជ័យ”។
ងាកមកខាងលោក Pep Guardiola ដែលជាអតីតអ្នកចាត់ការ Barcelona ដែរនោះ មានយោបល់ដែរថា៖ “វាជារឿងអស្ចារ្យខ្លាំងណាស់ដែលបានត្រលប់មកទីនេះវិញ។ ខ្ញុំមានអនុស្សាវរីយ៍ច្រើននៅទីនេះ ប៉ុន្តែនាយប់នេះគឺជារឿងផ្សេង។ ខ្ញុំត្រូវការជ័យជម្នះដើម្បីជួយ Bayern ឱ្យឡើងទៅវគ្គបន្ត ដូច្នេះគ្មានមនោសញ្ចេតនាអ្វីឡើយនៅលើវាលស្មៅ។ ខ្ញុំដឹងថា ពួកគេមានកីឡាករល្អៗច្រើន ជាពិសេសគឺ Messi តែម្ដង។ ពួកគេអាចដឹងពីខ្ញុំច្បាស់ ប៉ុន្តែមិនអាចដឹងពីកីឡាកររបស់ខ្ញុំបាននោះទេ”។
ជើងកីឡាករ ៖
ម្ចាស់ផ្ទះ Barcelona មានកីឡាករអវត្តមានតែម្នាក់ទេ គឺ Mathieu ចំណែកឯក្រៅពីនេះគឺត្រៀមខ្លួនរួចរាល់អស់ហើយ។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Ter Stegen , Alves , Piqué , Mascherano , Alba , Rakitić , Busquets , Iniesta , Messi , Suárez និង Neymar។
ដោយឡែកក្រុមយក្សអាល្លឺម៉ង់វិញ អវត្តមានកីឡាករច្រើនណាស់ដូចជា Badstuber (របួសភ្លៅ), Alaba (ជង្គង់) , Robben (សរសៃពួរ) , Ribéry (កែងជើង), Rode (សាច់ដុំភ្លៅ) និង Starke (កែង)។ ដូច្នេះជម្រើស១១នាក់ដំបូងនាយប់នេះអាចជា Neuer , Rafinha , Boateng , Benatia , Bernat , Lahm , Alonso , Thiago Alcántara , Müller , Lewandowski និង Götze។
ប្រវត្តិជួបគ្នា ៖
៥ប្រកួតចុងក្រោយដែលក្រុមទាំងពីរនេះបានជួបគ្នា គឺ Barcelona ឈ្នះបានតែម្ដងគត់ ក្រៅពីនេះស្មើ១និងចាញ់៣។ ហើយរឿងជូចត់ដែលអ្នកគាំទ្រអ្នកមានបុណ្យបំភ្លេចមិនបាននោះគឺរដូវកាល ២០១២-២០១៣ ក្នុងពានរង្វាន់នេះដូចគ្នា Bayern Munich ស៊ីដល់ទៅ៧-០ឯណោះ។

Post a Comment