ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិលើកទី៤ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ នៅមុខព្រះបរមរាជវាំងនោះ មានអ្នកចុះឈ្មោះចូលរួមប្រកួតចំនួនជាង ១.២៥០ នាក់ហើយ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី០៦ ខែឧសភានេះថា ចំនួននេះនឹងប្រែប្រួលទៀតព្រោះការចុះឈ្មោះនៅមិនទាន់បញ្ចប់នៅឡើយទេ ហើយលោកក៏បានអំពាវនាវដល់អ្នកដែលមិនទាន់បានចុះឈ្មោះរត់សូមរួសរាន់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែឧសភា។
អ្នកដែលចង់ចុះឈ្មោះផ្ទាល់សូមមកចុះឈ្មោះនៅមុខវាំងតែម្តង ជាមួយនឹងការទទួលបានអាវ និង លេខសម្គាល់។ ការចុះឈ្មោះនេះ នឹងធ្វើមុនពីរសប្ដាហ៍ នៃថ្ងៃចាប់ផ្តើមប្រកួត។ លោកអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបន្តថា ក្នុងចំណោមអ្នកចុះឈ្មោះហើយចំនួនជាង១.២៥០នាក់នេះ មានជនបរទេសជាង១៥០នាក់ មកពី១៧ប្រទេស ដែលនេះជាចំនួនជនបរទេសទាំងមកពីក្រៅប្រទេស ទាំងកំពុងបម្រើការងារនៅកម្ពុជា។
លោកអះអាងទៀតថា ឆ្នាំនេះព្រឹត្តិការណ៍ម៉ារ៉ាតុងទាំងអស់នៅកម្ពុជា ត្រូវបានទទួលស្គាល់ដោយសហគមន៍ម៉ារ៉ាតុងអន្តរជាតិ។ លោកបានបញ្ជាក់ថា ឆ្នាំនេះ គណៈកម្មការកំណត់អ្នកចូលរួមចំនួន៥.០០០នាក់។
ចំពោះវិញ្ញាសាដែលត្រូវដាក់ឲ្យប្រកួតមានវិញ្ញាសារត់២១គីឡូម៉ែត្រ( ពាក់កលម៉ារ៉ាតុង)បុរស-នារី រត់ចម្ងាយ ១០គីឡូម៉ែត្របុរស-នារី និងរត់៣គីឡូម៉ែត្រជាលក្ខណៈគ្រួសារ។
លោកប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ដែលជាប្រធានគណៈកម្មការផ្លូវរត់នោះ បានឲ្យដឹងថា ឆ្នាំនេះផ្លូវរត់មានលក្ខណៈស្រួលជាងឆ្នាំមុនៗ។ ការចេញដំណើរនិងដល់ទីផ្តាច់ព្រ័ត្រគឺមុខព្រះបរមរាជវាំង ដោយចាប់ផ្តើមចេញពីមុខព្រះបរមរាជវាំង ទៅត្បូងរួចបត់តាមរោងដំរីទៅផ្លូវព្រះមុន្នីវង្ស ឆ្ពោះទៅស្ពានមិត្តភាពកម្ពុជាជប៉ុន។
បន្ទាប់ពីឆ្លងស្ពានមិត្តភាពជប៉ុននេះ គឺត្រូវរត់តាមមាត់ទន្លេត្រើយខាងកើតទៅបត់នៅសណ្ឋាគារសុខា ហើយរត់មាត់ទន្លេមេគង្គធំ វង់មកឡើងតាមស្ពានមិត្តភាពកម្ពុជា-ចិន វិញ។ បន្ទាប់មក រត់តាមផ្លូវមាត់ទន្លេ មកដល់ព្រះដង្កើ បត់ចូលមកដល់ទីផ្តាច់ព្រ័ត្រមុខព្រះបរមរាជវាំង។
ការរត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិលើកទី៥នេះ គឺដើម្បីអបអរខួបទី១២១នៃទិវាអូឡាំពិក ព្រមទាំងអបអរថ្ងៃចម្រើនព្រះជន្មសម្ដេចម៉ែ និងដើម្បីស្វែងរកថវិកាដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកវ៉ាត់ ចំរើន និយាយឲ្យដឹងដែរថា ចំពោះរង្វាន់ឆ្នាំនេះ មិនជាបានច្រើនដូចជាឆ្នាំមុននោះទេ ដោយសារគណៈកម្មការចង់ទុកថវិកាឲ្យបានច្រើន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ទោះជាយ៉ាងណា សម្រាប់អ្នកជាប់លេខ១ រត់ពាក់កណ្តាលម៉ារ៉ាតុង គឺទទួលបាន៣០០ ដុល្លារ លេខ២ បាន២០០ ដុល្លារ លេខ៣ បាន១០០ដុល្លារ។
ឯរង្វាន់សម្រាប់ការរត់១០គីឡូម៉ែត្រ លេខ១បាន២០០ដុល្លារ លេខ២ បាន១០០ ដុល្លារ លេខ៣ បាន៥០ដុល្លារ ហើយចំពោះរង្វាន់សម្រាប់ការរត់៣គីឡូម៉ែត្រជា លក្ខណៈសប្បាយនោះ នឹងមានរង្វាន់លើកទឹកចិត្តជាសម្ភារៈ។
ឆ្នាំនេះ មានដៃគូរបស់អូឡាំពិកជាច្រើន បានចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍រត់ ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញនេះ ហើយក្នុងនោះក្រុមហ៊ុនស្រាបៀរអង្គរនិងសែលកាតបានចេញមុខធំជាងគេ៕

Post a Comment