អតីតកីឡាករដ៏ល្បីរបស់ Barcelona, Ronaldinho នៅតែបន្តតិចនិកលេងដ៏ល្អរបស់គេបានដដែល ក្នុងប្រទេសម៉ិកស៊ីកូ តែសម្រាប់ជ័យជំនះលើក្រុម Morelia ក្នុងលទ្ធផល២ទល់នឹង១កាលពីកន្លងទៅនេះ កីឡាកររបស់ក្រុម Queretaro រូបនេះ បានបង្កើតហេតុការណ៍ដែលមិនគួរឲ្យជឿមួយ។
កាលប្រកួតនេះ Ronaldinho បានបណ្ដើរបាល់រត់កាត់ខ្សែការពារ ហើយទន្ទឹមគ្នានោះរូបគេបានដួល ដោយសារមានគេលូកជើងយកបាល់ តែអ្វីដែលចម្លែកនោះគឺរូបគេបានលោតដួលតែឯង មុនពេលរូបគេបានរត់ប៉ះជើងកីឡាករមួយទៀតឯណោះ។ តាមរយៈនេះ Ronaldinho បានទទួលកាតលឿងមួយ ហើយរូបគេក៏ធ្វើការតវ៉ាជាមួយអាជ្ញាកណ្ដាលផងដែរ។
ទោះបីជាយ៉ាងនេះក្ដីក៏សូមបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មិនដែលធ្លាប់មានឈ្មោះជាកីឡាករធ្វើពុតដួលទេកន្លងមក តែសម្រាប់កីឡាករដែលត្រូវគេធ្វើបាបខ្លាំងដូចរូបគេ ជួនកាលក៏មិនអាចទប់អារម្មណ៍បានដែរ ពីការធ្វើបែបនេះ។

Post a Comment