Stuart Bingham បានឈ្នះការប្រកួតដណ្តើមពាន World Championship ឆ្នាំ ២០១៥ វគ្គផ្តាច់ព្រ័ត្រតាមរយៈការផ្តួលកីឡាករ Shaun Murphy ក្នុងលទ្ធផល ១៨ សិត ទល់នឹង ១៥ សិតនៅរោងមហោស្រព Crucible Theatre ក្នុងទីក្រុង Sheffield កាលពីថ្ងៃចន្ទដើម្បីឈ្នះពានដ៏មានកិត្យានុភាពបំផុតរបស់កីឡាស្នូកឃ័រនេះជាលើកទី១ ក្នុងអាជីពរយៈពេល ២០ ឆ្នាំរបស់គេ។
ការប្រកួតរវាងកីឡាករអង់គ្លេសដូចគ្នានេះ បានស្ថិតក្នុងភាពប្រកៀកប្រកិត និងស្វិតស្វាញយ៉ាងខ្លាំង ខណៈដែល Bingham បានចាប់ផ្តើមប្រកួតសាជាថ្មីកាលពីថ្ងៃចន្ទតាមពីក្រោយ ៩-៨ ក្រោយពីបានដេញតាមពីក្រោយ ៣-០ និង ៨-៤ ក្នុងការប្រកួតថ្ងៃបើកឆាកកាលពីថ្ងៃអាទិត្យក្នុងចំណោមការប្រកួតទាំង ៣៥ សិត។
ប៉ុន្តែ Bingham ដែលបានឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី ១ បានឈ្នះការប្រកួតបើកឆាកកាលពីថ្ងៃចន្ទក្នុងលទ្ធផល ៦-២ ដើម្បីធ្វើការនាំមុខ ១៤-១១ ។
Bingham បានបន្ថែមការនាំមុខទៀតក្នុងលទ្ធផល ១៥-១២ នៅមុនពេល Murphy ដែលជាម្ចាស់ជើងឯកពិភពលោកឆ្នាំ ២០០៥ បានធ្វើការវាយបកវិញដើម្បីតាមស្មើ ១៥-១៥ ។
Bingham វ័យ ៣៨ឆ្នាំ ដែលមុននេះបានផ្តួលម្ចាស់ជើងឯកពិភពលោក ៥ សម័យកាល Ronnie O'Sullivan បានទទួលជ័យជម្នះក្នុងការប្រកួតសិតមួយទៀតដែលអូសបន្លាយពេលដល់ទៅ ៦៤ នាទីដើម្បីខិតយ៉ាងប្រកៀកឆ្ពោះទៅកាន់ការឈ្នះពាន នៅមុនពេលការរកបានពិន្ទុឈ្នះ ៦៥ ពិន្ទុបានធ្វើឲ្យរូបគេធ្វើការនាំមុខក្នុងលទ្ធផល ១៧-១៥ ។
បន្ទាប់មក កីឡាករ Bingham ដែលមកពីតំបន់ Basildon ភាគខាងកើតទីក្រុងឡុងដ៍ បានបំពេញជ័យជម្នះរបស់គេជាមួយនឹងការរកបានពិន្ទុ ៨៨ ពិន្ទុដើម្បីក្លាយជាកីឡាករចាស់ជាងគេបំផុតក្នុងការឈ្នះពានស្នូកឃ័រពិភព-លោក បើគិតចាប់តាំងពីកីឡាករវេលស៍ Ray Reardon បានឈ្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៧៨ក្នុងវ័យ៤៥ឆ្នាំ។
Bingham បានប្រាប់ទូរទស្សន៍ BBC ថា៖ « ក្នុងដំណាក់កាលដែលស្ថិតក្នុងលទ្ធផលស្មើ ១៥-១៥ ខ្ញុំបានគិតថា ខ្ញុំនឹងត្រូវតែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ហើយមើលទៅ។ រយៈពេល ២០ ឆ្នាំក្នុងនាមជាកីឡាករអាជីព វាមាននូវការខិតខំព្យាយាម និងការសម្រក់ទឹកភ្នែកជាច្រើនលើក។ វាជាលទ្ធផលដ៏មិនគួរឲ្យជឿមួយ »។
នៅខណៈនោះផងដែរ Murphy បាននិយាយពីការរងបរាជ័យរបស់ពួកគេតាមបែបកីឡាតាមរយៈការលើកឡើងថា៖ « ខ្ញុំបានខិតខំព្យាយាមអស់ពីលទ្ធភាពរបស់ខ្ញុំ និងបានជួបជាមួយនឹងកីឡាករជើងខ្លាំង Stuart Bingham ។
ពេលខ្លះឈ្មោះរបស់អ្នកមិនស្ថិតនៅលើពាននេះឡើយ។ ក្នុងនាមជាកីឡាករស្នូកឃ័រម្នាក់ដូចជា Stuart ដែរ មិនមានកីឡាកររូបណាដែលមានភាពស័ក្តិសមក្នុងការឈ្នះពាននេះជាងរូបគេឡើយ »៕

Post a Comment